ប្រទេសកូរ៉េខាងជើងទទួលស្គាល់ការធ្វើព្យុហយាត្រាយោធា ក្រោមអធិបតីភាពលោក គីម ជុងអ៊ុន

(សេអ៊ូល)៖ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់អោយដឹងថាកូរ៉េខាងជើងពិតជា បានធ្វើព្យុហយាត្រាយោធាមួយក្នុងទីក្រុងព្យុងយ៉ាង កាលពីយប់ឈានចូលថ្ងៃព្រហស្បតិ៍នេះប្រាក ដមែន ដើម្បីរំលឹកខួបលើកទី៧៣ នៃថ្ងៃបង្កើតប្រទេសរបស់ខ្លួន។

បើតាមទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុនក៏បានចូលរួមជាអធិបតីនៅក្នុងការធ្វើព្យុយាត្រយោធាខាងលើផងដែរ តែលោកមិនបានថ្លែងសុន្ទរកថាអ្វី នោះទេ ហើយ KCNA ក៏មិនបាននិយាយពីអាវុធយុទ្ធសាស្ត្រថ្មី ណាមួយ ដែលត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍នេះដែរ។

ប្រទេសកូរ៉េខាងជើងបានធ្វើព្យុហយាត្រាចុងក្រោយបំផុតកាលពីខែមករា ឆ្នាំ២០២១កន្លងទៅនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងលោក ចូ បៃដិនស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិក ដោយ បានបញ្ចេញប្រភេទមីស៊ីលបាលិស្ទីគបាញ់ចេញពីនាវាមុជទឹកស៊េរីថ្មីមួយ។ កូរ៉េខាងជើងត្រូវបាន គេរាយការណ៍ថានៅតែបន្តអភិវឌ្ឍ មីស៊ីល និងអាវុធនុយក្លេអ៊ែរ បើទោះជាកំពុងជាប់ទណ្ឌកម្មសេដ្ឋ កិច្ចពីអន្តជាតិ ជាពិសេសពីសហរដ្ឋអាមេរិក៏ដោយ៕