ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញអាជីវករអនឡាញ អ្នកចូលចិត្តទិញទំនិញ និង បណ្ដាពាណិជ្ជកម្មអេឡិចត្រូនិក ចូលរួមក្នុងមហាពិព័រណ៍ទិញទំនិញតាមអនឡាញ ២០២១

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ដោយអញ្ជើញ អាជីវករអនឡាញ អ្នកចូលចិត្តទិញទំនិញ និងបណ្ដាពាណិជ្ជកម្មអេឡិចត្រូនិក ចូលរួមក្នុងមហា ពិព័រណ៍ទិញទំនិញតាមអនឡាញ ២០២១-The Grand Online Shopping Fest 2021។

សេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី០៩ ខែកញ្ញានេះបាន បញ្ជាក់ថា សូមអញ្ជើញអាជីវករ អនឡាញ អ្នកចូលចិត្តទិញទំនិញ និងបណ្ដាពាណិជ្ជកម្មអេឡិចត្រូនិកទាំងឡាយ ចូលរួមជាមួយពួក យើងដើម្បីប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ «មហាពិព័រណ៍ទិញទំនិញតាមអនឡាញ The Grand Online Shopping Fest 2021» ពិព័រណ៍អនឡាញធំជាងគេបំផុត នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ការទិញលក់ទំនិញ ដែលនឹងមកដល់នៅថ្ងៃទី១៧-១៨-១៩ ខែកញ្ញាខាងមុខនេះ ជាមួយ UNDP Cambodia ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications និង Australian Embassy, Cambodia ងាយលក់ ងាយទិញជាមួយនឹង ការលក់លាងឃ្លាំង និងការបញ្ចុះតម្លៃជាច្រើន ព្រមទាំងទទួលបានឱកាសក្នុងការចាប់រង្វាន់ សម្រាប់ អ្នកទិញទំនិញនៅក្នុងកម្មវិធីទូរសព្ទ។

មហាពិព័រណ៍ទិញទំនិញតាមអនឡាញ គឺជាពិព័រណ៍អនឡាញដំបូងគេបង្អស់ ដែលមិនធ្លាប់មានពី មុនមកនៅកម្ពុជាសម្រាប់ការទិញលក់ទំនិញ ដើម្បីលើកទឹកចិត្តម្ចាស់អាជីវកម្ម និងអ្នកចូលចិត្តដើរ ទិញទំនិញទាំងអស់ ឲ្យងាកមកទិញទំនិញតាមអនឡាញវិញ។

នៅក្នុងឆ្នាំ២០២០ សហគ្រាសធុនតូច និងមធ្យមបានទទួលរងផល ប៉ះពាល់យ៉ាងខ្លាំងពីការរីក រាលដាលនៃជំងឺកូវីដ-១៩។ ខណៈពេលដែលមនុស្សជាច្រើន បានវិវត្តខ្លួនមកកាន់វិស័យឌីជីថល នៅមានមនុស្សជាច្រើនទៀតដែលពុំទាន់ត្រៀមខ្លួនរួចរាល់។ យើងកំពុងខិតខំប្រឹងប្រែងរៀបចំពិព័រណ៍នេះឡើង ដែលនឹងទាក់ទាញអ្នកលក់ និងអ្នកទិញដែលមិន សូវប្រសព្វផ្នែកឌីជីថល ឲ្យចូលរួម។

ចូលរួមទិញបានគ្រប់យ៉ាង តាមដែលអ្នកត្រូវការ មិនថាខោអាវ ឬសូម្បីតែរថយន្ត។ គ្រប់យ៉ាងដែលអ្នកត្រូវការនៅកន្លែងតែមួយ។ ត្រៀមខ្លួនទាំងអស់គ្នាសម្រាប់ “””” TGOSF2021 “”””!

សូមចុចលើតំណភ្ជាប់នេះដើម្បីចូលរួមប្រសិនបើអ្នកជា៖

១៖អាជីវកម្មខ្នាតតូចដែលចង់លក់ក្នុងមហាពិព័រណ៍នេះ: https://forms.gle/MJMG4JYqzk36e8Lq8

២៖ ផ្នែកដឹកជញ្ជូនឬសេវាកម្មទូទាត់ប្រាក់ដែលចង់ចូលរួមជាដៃគូ: https://forms.gle/JdwDorPaUJ52rbcq9 និងទទួលបានព័ត៌មានបន្ថែម: https://www.facebook.com/events/827396317921656 ៕