សហភាពអ៊ឺរ៉ុប ច្រានចោលការចោទប្រកាន់របស់ Apple ថាគម្រោងបង្កើតឆ្នាំងសាកថ្មមួយដែលអាច ប្រើបានគ្រប់ឧបករណ៍អេឡិចត្រូនិកគឺជា ការរារាំងការច្នៃប្រឌិតថ្មី


 (អាមេរិក)៖ ថ្មីៗនេះ សហភាពអ៊ឺរ៉ុប (EU) បានគ្រោងបង្កើតឆ្នាំងសាកថ្មមួយដែលអាចប្រើបាន គ្រប់ឧបករណ៍អេឡិចត្រូនិក ប៉ុន្តែគម្រោងនេះមួយនេះ ត្រូវបានក្រុមហ៊ុន Apple លើកឡើងថា វាជាសកម្មភាពរារាំងការច្នៃប្រឌិត ជាពិសេសគឺសម្រាប់ក្រុមហ៊ុន Apple ផ្ទាល់តែម្ដង។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា EU បានសេចក្ដីថ្លែងការមួយដើម្បី ឆ្លើយតប និងចង្អុលបង្ហាញទៅកាន់ Apple វិញថាវាគឺជាផែនការមួយដែលធ្វើឡើងសម្រាប់ផ្ដល់ភាពងាយស្រួលក្នុងការរស់នៅ ហើយវាមិន បានរារាំងការច្នៃប្រឌិតថ្មី ឬការអភវិឌ្ឍន៍ថ្មីឡើយ។

កាលពីអំឡុងខែកញ្ញា EU បានលើកឡើងថា ខ្លួនបាននិងកំពុងពិចារណាឡើងវិញ ទៅលើផែន ការបង្កើត ឬផលិតឧបករណ៍សាកថ្ម ដែលមានស្ដង់ដារ ពោលគឺឧបករណ៍សាកថ្មមួយគឺអាច សាកថ្មបានគ្រប់គ្រឿងអេឡិចត្រូនិកទាំងអស់។

ការស្នើឡើងនូវច្បាប់ថ្មីនេះគឺក្នុងគោលបំណងកាត់បន្ថយកាកសំណល់ និងធ្វើឱ្យជីវិតរស់នៅរបស់ អ្នកប្រើប្រាស់កាន់តែងាយស្រួល ប៉ុន្តែវាបាន ជះ ឥទ្ធិពលដល់ក្រុមហ៊ុន Apple ដែលមានឧបករណ៍ សាកថ្មសម្រាប់តែឧបករណ៍របស់ខ្លួន (Lightning) តែអាចជាដំណឹងល្អសម្រាប់ Samsung និង Huawei ដែលជាគូប្រជែងធំរបស់ Apple វិញ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់សហភាពអ៊ឺរ៉ុបបានឱ្យដឹងថា «មានអ្នកប្រើប្រាស់នៅអឺរ៉ុបជាច្រើន មានការអាក់អន់ចិត្តជាមួយនឹងឧបករណ៍ សាកថ្ម របស់ ពួកគេ ព្រោះតែវាមិនអាចសាកបានច្រើន ឧបករណ៍។ យើងបានផ្ដល់ពេលវេលាជាច្រើនមកហើយដែរសម្រាប់ឱ្យក្រុមហ៊ុនទាំងនោះស្វែងរក ដំណោះស្រាយ ហើយឥឡូវនេះវាដល់ពេលដែលយើងត្រូវអនុវត្តនីតិប្បញ្ញត្តិ។

សហភាពអ៊ឺរ៉ុបបានបញ្ជាក់ថា ពលរដ្ឋអឺរ៉ុបមានឧបករណ៍សាកថ្ម យ៉ាងតិច ៣នៅក្នុងដៃរបស់ពួកគេ ប៉ុន្តែពួកគេគឺអាចប្រើបានតែប្រមាណ ៣៨ភាគរយ នៃឧបករណ៍សាកថ្មដែលមានប៉ុណ្ណោះ ខណៈ ដែលការចំណាយប្រចាំឆ្នាំទៅលើការទិញឧបករណ៍សាកថ្មមានរហូតដល់ ២,៨លាន ដុល្លា រអាមេរិក៕