ក្រសួងការបរទេស ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន


 (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេដារ៉ូស្សាឡាម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលទទួបាន គឺបញ្ជាក់ថា រដ្ឋមន្រី្តការ បរទេសអាស៊ានបានធ្វើការពិភាក្សាគ្នាយ៉ាងស៉ីជម្រៅ និងទូលំទូលាយ អំពីកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន ការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន ការត្រៀម រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ ២៨ ខែតុលា ឆ្នាំ ២០២១ ឲ្យបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលលទ្ធផលផ្លែផ្កា។

រដ្ឋមន្រី្តការបរទេសអាស៊ានបានផ្លាស់ប្តូរយោបល់គ្នាដោយត្រង់ទៅត្រង់មកផងដែរ អំពីការវិវត្តស្ថាន ការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងវឌ្ឍនភាពការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពី មីយ៉ាន់ម៉ា ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានលើកទឹកចិត្តឲ្យទីក្រុងណៃពីដោ សម្របសម្រួលទស្សនកិច្ចរបស់ ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខ ឲ្យបានប្រកបដោយផ្លែផ្កា

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទស្សនកិច្ចរបស់ប្រេសិត ពិសេស នៅមីយ៉ាន់ម៉ាក្នុងពេលដ៏ឆាប់នេះ ហើយបានអំពាវនាវឲ្យប្រកាន់យកនូវជំហានជាក់ស្តែង និងសម ស្រប ដើម្បីបង្កលក្ខណៈឲ្យមានកិច្ចសន្ទនា ប្រកបដោយលក្ខណៈស្ថាបនារវាងភាគីពាក់ព័ន្ធក្នុង វិបត្តិមីយ៉ាន់ម៉ា៕