ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈ អភិបាលខេត្តព្រះសីហនុ


ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ នៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម សូរ ជុងហួរ សមាជិកក្រុមប្រឹក្សា ខេត្តព្រះសីហនុ  ឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ លោកនាយករដ្ឋបាល លោក

អភិបាលក្រុង-ស្រុក លោក លោកស្រីប្រធានមន្ទីរ-អង្គភាព នាយកទីចាត់ការ ប្រធានអង្គភាព ចំណុះសាលាខេត្តព្រះសីហនុ ចៅសង្កាត់ មន្ត្រីរាជការ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប ទៀត ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ តាងនាមរាជរដ្ឋាភិបាល សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រះសីហនុ និងក្នុងនាមខ្លួនឯកឧត្តម ផ្ទាល់ ឯកឧត្តម ពិតជាមានក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខ តំណែងអភិបាលរងនៃគណៈអភិបាល ខេត្តព្រះសីហនុ នាឱកាសដ៏មានសារៈសំខាន់នេះ ។

ឯកឧត្តម បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម ឡុង ឌីម៉ង់ ដែលត្រូវបានរាជ រដ្ឋាភិបាលផ្ដល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តាមរយៈ អនុក្រឹត្យលេខ៤៧០ អនក្រ.តត ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ដើម្បីបន្តនិរន្តរភាពការងារជាមួយ នឹងក្រុមប្រឹក្សាខេត្តព្រះសីហនុ គណៈអភិបាលខេត្ត ក្នុងការបម្រើឧត្តមប្រយោជន៍ ជាតិ មាតុភូមិ និង ប្រជាពលរដ្ឋខេត្តព្រះសីហនុ ជាពិសេសការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យបានកាន់តែរីក ចម្រើនទៅ មុខជាលំដាប់ ដើម្បីសម្រេចតាមផែនការមេរបស់រាជរដ្ឋាភិបាលគឺដើម្បីអភិវឌ្ឍនិងប្រែក្លាយខេត្ត ព្រះសីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ។ ឯកឧត្តម មានជំនឿជឿជាក់យ៉ាងមុត មាំថាក្នុងមុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឡុង ឌីម៉ង់ នឹង បន្តខិតខំអនុវត្តតាមតួនាទី ភារកិច្ច និងយកបទសោធន៍ដ៏ល្អៗជាពិសេសទំនាក់ទំនងកិច្ចការបរទេស ការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ មានតម្លាភាពគណនេយ្យភាព រួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចបានស្នាដៃធំៗ បន្តទៀត និងជាពិសេសត្រូវ ប្រកាន់ភ្ជាប់នូវ អភិក្រម របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ កែទម្រង់ខាងក្នុង” និង “បង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។

បន្ទាប់ពីទទួលបាននូវទំនុកចិត្ត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានផ្តល់តួនាទីជូន ឯកឧត្តម ឡុង ឌីម៉ង់ ជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដែល ជាខេត្តនៃតំបន់ប៉ូល សេដ្ឋកិច្ចនាទិសនារតី ហើយត្រូវបានប្រសិទ្ធិនាមថា «តារារះនាទិសនារតី» ឯកឧត្តម ឡុង ឌីម៉ង់ ធ្វើការប្តេជ្ញាចិត្ត៖

១. គោរពរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ចូលរួមអនុវត្តនូវគោលនយោបាយចតុកោណដំណាក់ កាលទី៤ នីតិកាលទី៦ ដើម្បីកំណើនការងារ សមធម៌ ខិតខំបំពេញភារកិច្ចបម្រើសេវាសាធា រណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។

២. ប្តេជ្ញាធ្វើជាសេនាធិការបម្រើជូនរដ្ឋបាលខេត្ត និងប្រជាជន រក្សាសាមគ្គីភាព-ឯកភាពផ្ទៃក្នុង

ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ការងារយ៉ាងហ្មត់ ចត់ជា ទីបំផុត៊

៣. ប្តេជ្ញាពង្រឹង និងពង្រីក កិច្ចសហការស្អិតរមួតជាមួយកងកម្លាំងប្រដាប់អាវុធ បណ្តាមន្ទីរ-អង្គភាព

ជំនាញពាក់ព័ន្ធនានាក្នុងខេត្ត ដើម្បីបម្រើប្រជាពលរដ្ឋ សំដៅកែប្រែនិងលើកស្ទួយជីវភាពរស់នៅ សុខុមាលភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ-ឃុំមាន សុវត្ថិភាព ព្រមទាំងបង្កលក្ខណៈសម្បត្តិងាយស្រួលដល់ការប្រកបអាជីវកម្មនានា។

៤. ប្តេជ្ញាផ្សព្វផ្សាយ និងការពារសមិទ្ធផលរបស់រដ្ឋបាលខេត្ត ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឲ្យ

បានទូលំទូលាយ។៥. ប្តេជ្ញាពង្រឹងជួយកៀងគរវិនិយោគិនបរទេសមកបណ្តាក់ទុនលើគ្រប់វិស័យ សំដៅអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយជាទីក្រុងឆ្លាតវៃ ទំនើប បរិស្ថានល្អ បរិយាកាសរស់នៅប្រកប ដោយផាសុខភាព និងជីវចម្រុះ។

៦. ប្ដេជ្ញាជួយសម្របសម្រួល និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាអង្គទូត

អង្គការ-សមាគមអន្តរជាតិនានា បណ្តាទីក្រុងសម្ព័ន្ធមេត្រីភាព-ទីក្រុងមិត្តភាពរបស់កម្ពុជា ដើម្បី កៀងគរជំនួយសប្បុរសធម៌ពីគ្រប់មជ្ឈដ្ឋាន ទាំងផ្នែករឹង និងផ្នែកទន់ សំដៅបណ្ដុះបណ្ដាល និង ពង្រឹងសមត្ថភាពមន្ត្រីរាជការ ឆ្លើយតបនឹងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីឧត្តម ប្រយោជន៍ ជាតិ និងប្រជាជន។

ជាទីបញ្ចប់ នែពិធីចូលកាន់មុខតំណែងនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានជូន ពរ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូង ឯកឧត្ដមព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក ឧត្តមសេនីយ៍ លោកនាយក រដ្ឋបាល លោកអភិបាលក្រុង-ស្រុក លោក លោកស្រីប្រធានមន្ទីអង្គភាពនាយកទីចាត់ ការ ប្រធាន អង្គភាពចំណុះសាលាខេត្តព្រះសីហនុ ចៅសង្កាត់ មន្ត្រីរាជការ ព្រមទាំងសមាជិក សមាជិកា នៃអង្គពិធីទាំងមូល សូមបានប្រកបតែនឹងពុទ្ធពរទាំងឡាយ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា: ឯកឧត្តម ឡុង ឌីម៉ង់ ធ្លាប់ជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ជាអគ្គរាជទូតកម្ពុជា

ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ហើយនៅថ្ងៃ ចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ សម្តេចអគ្គមហាសនា បតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានចេញ អនុក្រឹត្យ ដោយត្រង់ មាត្រា ១ : តែងតាំង ឯកឧត្តម ឡុង ឌីម៉ង់ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈ អភិបាលខេត្តព្រះសីហនុ ក្នុងពេលបច្ចុប្បន្ននេះ ៕