កុងស៊ុលកម្ពុជា អន្តរាគមន៍ជួយពលរដ្ឋខ្មែរ ៣៨នាក់ ដែលត្រូវមេខ្យល់នាំចូលទៅថៃ ដោយខុសច្បាប់ ឲ្យត្រឡប់មកមាតុភូមិវិញ


(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ បានសហការជាមួយអាជ្ញាធរថៃ អន្តរាគមន៍ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន ៣៨នាក់ ដែលត្រូវបាន មេខ្យល់នាំទៅប្រទេសថៃ ដោយខុសច្បាប់តាមព្រៃរបៀង ឲ្យបានត្រឡប់មកកម្ពុជាវិញ។

បើតាមឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ពលរដ្ឋ ខ្មែរ ទាំងអស់នោះ ត្រូវបានបញ្ជូនមកមាតុភូមិវិញ នៅព្រឹកមិញ៕