គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងOHCHR រៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ទស្សនវិស័យ នៃសេចក្តីព្រាងច្បាប់បង្កើតស្ថាប័ន សិទ្ធិមនុស្សជាតិ តាមគោលការណ៍ទីក្រុងប៉ារីស


 (ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នង ការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នេះ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ទស្សនវិស័យន សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័ន ជាតិសិទ្ធិមនុស្ស តាមគោលការណ៍ទីក្រុងប៉ារីស ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងប្រ មូលធាតុចូលនានា សម្រាប់សេចក្តីព្រាងច្បាប់ស្ដីពី ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សនៅកម្ពុជា។

សិក្ខាសាលានេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Pauline Tamensis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ នៅទីស្នាក់ការ គ.ស.ម.ក តាមប្រព័ន្ធវីដេអូ។

សិក្ខាសាលាថ្នាក់តំបន់ស្តីពី ទស្សនវិស័យន សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិ មនុស្ស តាមគោលការណ៍ទីក្រុងប៉ារីស មានសិក្ខាកាមចូលរួមចំនួនជាង៨០នាក់ មកពីភាគីនានា ដូចជា៖ តំណាងស្ថានទូតនានាប្រចាំកម្ពុជា សមាជិកគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្ស អាស៊ាន តំណាង និងមន្ត្រីនៃអង្គការអន្តរជាតិនានា ប្រធាន និងមន្ត្រីនៃវេទិកាអាស៊ីប៉ាស៊ីហ្វិក ប្រធាន និងស្នងការនៃស្ថាប័នជាតិសិទ្ធិមនុស្ស នៃប្រទេសម៉ាឡេស៊ី ស្នងការ និងមន្ត្រីនៃស្ថាប័នជាតិសិទ្ធិ មនុស្សប្រទេសហ្វីលីពីន មន្ត្រី OHCHR និងសមាជិក សមាជិកា ព្រមទាំងមន្ត្រីនៃ គស.ម.ក៕