OPEC+ ទំនងជាមិនដំឡើងទិន្នផលប្រេងលើសពីផែនការដើមឡើយ ទោះជាមានការអំពាវនាវពី សហរដ្ឋអាមេរិកក្តី


 (ក្រុងឡុងដ៍)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អោយដឹងថា អង្គការ OPEC និងប្រទេសជា សម្ព័ន្ធរបស់ខ្លួន ទំនងជាប្រកាន់ខ្ជាប់ទៅនឹងផែនការ ដំឡើងទិន្នផលប្រេងចំនួន ៤សែនបារ៉ែលក្នុង មួយថ្ងៃនៅកិច្ចប្រជុំនៅថ្ងៃនេះ បើទោះជាមានការអំពាវ នាវពីអាមេរិកឱ្យបង្កើនការផ្គត់ផ្គង់ប្រេង ដើម្បីទប់កំណើនតម្លៃក៏ដោយ។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលជាអ្នកផលិតប្រេងច្រើនជាងគេក្នុងចំណោមសមាជិករបស់អង្គការ OPEC បានច្រើនចោលរួចហើយចំពោះការអំពាវនាវឱ្យមានការផ្គត់ផ្គង់ប្រេងបន្ថែមពីអង្គការ OPEC និងប្រទេសសម្ព័ន្ធមិត្ត (OPEC+)។ ប្រទេសកូវ៉ែត និងអ៊ីរ៉ាក់ក៏គាំទ្រដល់ផែនការបច្ចុប្បន្ន ដែរ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ប្រភពពី OPEC+ ថា សហរដ្ឋអា មេរិកមានសមត្ថភាពច្រើនក្នុងការបង្កើនផលិតកម្មដោយខ្លួនឯង ប្រសិនបើអាមេរិកចង់ជួយពិភព លោកក្នុងការពន្លឿនការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចមែននោះ។

តម្លៃប្រេងបានកើនឡើងនៅឆ្នាំនេះដល់តម្លៃខ្ពស់ជាង ៨៦ដុល្លារក្នុងមួយបារ៉ែល ខណៈដែល OPEC+ បង្កើនការផ្គត់ផ្គង់សន្សឹមៗ ហើយយតម្រូវការប្រេងស្ទុះងើបឡើងវិញ។

ប្រភពមួយពីអង្គការ OPEC ប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «បើទោះជាមានសម្ពាធពីអ្នកប្រើ ប្រាស់ក្តី ក៏ខ្ញុំគិតថា សេចក្តីសម្រេចនៃកិច្ចប្រជុំរបស់ OPEC+ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ នឹងទំនងជា ខ្លាំងថានឹងរក្សាការដំឡើងទិន្នផលចំនួន ៤សែនបារ៉ែលក្នុងមួយថ្ងៃដដែល»

ប្រភពដដែលនេះបានបន្ថែមថា អ្នកគាំទ្រឱ្យមានការដំឡើងកម្រិតកំណើនផលិតកម្មនេះមានតិច។

ប្រភពមួយផ្សេងទៀតបានថ្លែងថាកិច្ចប្រជុំតាមអនឡាញនៅថ្ងៃព្រហស្បតិ៍នេះចាប់ផ្តើមជាមួយនឹងកិច្ចប្រជុំរបស់គណៈកម្មការត្រួតពិនិត្យរដ្ឋមន្ត្រីរួម បន្ទាប់មកនឹងជាកិច្ចប្រជុំដើម្បីសម្រេចចិត្តលើការ ដំឡើងទិន្នផលប្រេងរបស់រដ្ឋមន្ត្រី OPEC+។ នេះបើយោងតាមរ៉យទ័រ។

គណៈប្រតិភូ OPEC+ ម្នាក់ផ្សេងទៀតបានថ្លែងថា៖ «ខ្ញុំគិតថានឹងមិនមានការផ្លាស់ប្តូរទេរហូតមក ដល់ពេលនេះ»។

លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃសៅរ៍បានជំរុញឱ្យក្រុមប្រទេស G20 ដែលមាន សមត្ថភាពបង្កើនទិន្នផលប្រេងឱ្យបង្កើនការផលិត ដើម្បីធានាបាននូវការស្ទុះងើបសេដ្ឋកិច្ចឡើង វិញរបស់ពិភពលោកឱ្យកាន់តែខ្លាំង៕