សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,០០៣ករណី» និងស្លាប់១៧នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ


 (សិង្ហបុរី)៖  តាមការចេញផ្សាយដោយសារព័ត៌មាន CNA បានបញ្ជាក់ប្រាប់អោយដឹងថា ប្រទេស សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,០០៣ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏ កាចសាហាវនេះចំនួន១៧នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេស កើនដល់៤៥៩នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២១០,៩៨៧ករណីគិត ត្រឹមថ្ងៃព្រហស្បិតិ៍នេះ។

ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការថយចុះមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃអាទិត្យម្សិលមិញដែលមានចំនួនឆ្លងថ្មីចំនួន៣,៦៣៥ករណី។

សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុង ប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕