រដ្ឋលេខាធិការក្រសួងសុខាភិបាល រំលឹកម្ចាស់ដើមការទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តវិធាន សុខាភិបាល ខ្លាចក្រែងចប់ពិធីឆ្លងជំងឺកូវីដ១៩ 


 (កំពង់ធំ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានក្រើនរំលឹក និងអំពាវនាវដល់ម្ចាស់ដើមការទាំងអស់ ដែលរៀបចំពិធីសម្រាប់កូន ចៅត្រូវតែបន្ដយកចិត្តទុកដាក់អនុវត្តនូវវិធានសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ ស្របពេលរាជ រដ្ឋាភិបាលអនុញ្ញាតឡើងវិញ។

ក្នុងឱកាសចុះពិនិត្យពង្រឹងសមត្ថភាពសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងបានល្អប្រសើរ ទើបអនុញ្ញាតឲ្យមានការរៀបអាពាហ៍ពិពាហ៍ តាមបែបគន្លងថ្មី នៃសម័យកូវីដ១៩។

ស្របពេលរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យដំណើរការឡើងវិញនេះ ក៏មានការចេញសេចក្ដីណែនាំ និងស្ដង់ដារ (SOP) ដើម្បីទប់ស្កាត់ និងការពារការចម្លងជំងឺកូវីដ១៩ ដោយក្នុងនោះសម្រាប់ពិធី មង្គលការអនុញ្ញាតឲ្យមានភ្ញៀវចូលរួមយ៉ាងច្រើន២០០នាក់ ដោយមិនបូកបញ្ចូលក្រុមអ្នកភ្លេង ឬអ្នកបម្រើការផ្សេងៗ នៅក្នុងពិធីនោះឡើយ។ បន្ទាប់ពីមានការអនុញ្ញាតគេសង្កេតឃើញថា ប្រជា ពលរដ្ឋក៏ចាប់ផ្ដើមរៀបចំពិធីមង្គលការជូនកូនចៅរបស់ពួកគាត់ជាបណ្ដើរៗផងដែរ។

ដោយមើលឃើញបែបនេះ ក្នុងនាមជាមន្ដ្រីជំនាញសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានណែនាំ និងបង្ហាញនូវសារក្រើនរំលឹកម្ដងហើយម្ដងទៀតដល់ប្រជាពលរដ្ឋ ដែលគ្រោង ឬរៀបចំពិធីតាមបែប ប្រពៃណីនេះ ត្រូវរៀបចំតាមបែបគន្លងថ្មី នៃសម័យកូវីដ១៩ ដោយមានរក្សាគម្លាតសុវត្ថិភាព និង កាត់បន្ថយនៅការប្រមូលផ្ដុំច្រើនជាដើម នៅក្នុងពិធីនីមួយៗ។

លោកជំទាវ ឱ វណ្ណឌីន បានលើកជាឧទាហរណ៍ជាក់ស្ដែង ដូចជាការរៀបចំតុសម្រាប់ភ្ញៀវទទួល ទានអាហារជាដើម ដែលកាលពីមុនមានការរៀបចំមួយតុ សម្រាប់ភ្ញៀវអង្គុយ១០នាក់ ឬច្រើនជាង នេះ ប៉ុន្ដែពេលនេះត្រូវកាត់បន្ថយចំនួនមកត្រឹម៥នាក់ ឬទៅតាមស្ថានភាពជាក់ស្ដែង ដោយត្រូវ រៀបចំអាហារទៅតាមចំនួនភ្ញៀវផងដែរ។

យ៉ាងណាមិញ លោកជំទាវ ឱ វណ្ណឌីន ក៏បានព្រមានពីហានិភ័យដែលអាចកើតមានឡើងផងដែរ ក្នុងករណីបុគ្គលមិនចូលរួមសហការ ឬមិនគោរពទៅតាមគោលការណ៍ជាបន្ដបន្ទាប់ ដែលចេញ ដោយក្រសួងសុខាភិបាល ឬរដ្ឋបាលរាជធានី-ខេត្តនៅតាមមូលដ្ឋាន។

ខាងក្រោមនេះជាបទសម្ភាសន៍ទាំងស្រុងរបស់លោកស្រី ឱ វណ្ណឌីន៖