រុស្សីបានពិន័យ ក្រុមហ៊ុន Twitter, Meta និង TikTok ជុំវិញមាតិកាហាមឃាត់


 (បរទេស)៖ តាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ គឺ ប្រទេសរុស្ស៊ីបានពិន័យ Twitter , Meta Platforms (Facebook) និង TikTok ចំពោះការខក ខានក្នុងការលុបមាតិកាដែលរដ្ឋាភិបាលចាត់ទុកថាខុសច្បាប់ ហើយនេះក៏ជាការពិន័យចុងក្រោយ បង្អស់លើក្រុមហ៊ុនបច្ចេកវិទ្យាបរទេស។ ដ្ឋាភិបាលទីក្រុងម៉ូស្គូបានបង្កើនសម្ពាធលើក្រុមហ៊ុន Big Tech នៅឆ្នាំនេះ ជាមួយនឹងយុទ្ធនាការមួយដែលអ្នករិះគន់ចាត់ទុកថា ជាការប៉ុនប៉ងរបស់អាជ្ញាធរ រុស្ស៊ីក្នុងការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើប្រព័ន្ធអ៊ីនធឺណិត ហើយសកម្មភាពនេះ ត្រូវបានពួកគេ និយាយថា ជាការគំរាមកំហែងដល់ការរារាំងសេរីភាពបុគ្គល និងសាជីវកម្ម។

តុលាការទីក្រុងមូស្គូបាននិយាយថា Meta Platforms ត្រូវបានពិន័យជាប្រាក់សរុបចំនួន ១៣ លានរូប្លែ (ប្រហែល ១៧៦,៩២៦ដុល្លារអាមេរិក) ចំណែក Twitter ត្រូវបានពិន័យជាប្រាក់ចំនួន ១០លានរូប្លែ ខណៈដែល TikTok បានទទួលការពិន័យចំនួន ៤លានលានរូប្លែ។

ក្នុងនោះ ក្រុមហ៊ុន Meta និង Alphabet កំពុងតែប្រឈមមុខនឹងសំណុំរឿងថ្មីផ្សេងមួយទៀត ដែល នឹងត្រូវលើកយកមកជំនុំជំរះនៅចុងខែនេះ សម្រាប់ការសង្ស័យថាបានបំពានច្បាប់រុស្ស៊ីម្តងហើយ ម្តងទៀត និងអាចត្រូវបានពិន័យជាភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។

និយតករទំនាក់ទំនងរបស់រុស្ស៊ីបាននិយាយថា Twitter មិនបានទប់ស្កាត់ចំពោះការបង្ហោះដែលមាន រូបអាសអាភាសរបស់កុមារ ព័ត៌មានអំពីការរំលោភបំពាន គ្រឿងញៀន ឬការអំពាវនាវឱ្យអនីតិ ជនធ្វើអត្តឃាត ប៉ុន្តែ Twitter បានបដិសេធ និងលើកឡើងថាមិន អនុញ្ញាត ឱ្យ ប្រើ វេទិកា របស់ ខ្លួន ដើម្បី ផ្សព្វផ្សាយ អាកប្បកិរិយា ខុស ច្បាប់បែបនេះឡើយ៕