រដ្ឋមន្រ្តីសុខាភិបាលនិងរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស លាលែងពីតំណែង ដើម្បីប្រឆាំងការដឹកនាំរបស់ នាយករដ្ឋមន្រ្តី បូរីស ចនសុន


(ឡុងដ៍)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ គឺរដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក សាជីដ ចាវីដ (Sajid Javid) និងរដ្ឋមន្រ្តីហិរញ្ញ វត្ថុអង់គ្លេស លោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានដាក់ពាក្យលា លែងពីតំណែង ដើម្បីប្រឆាំងនឹងការដឹកនាំរបស់ នាយករដ្ឋមន្រ្តី លោក បូរីស ចនសុន (Boris Johnson) ដែលបានប្រឈមមុខនឹងរឿងអាស្រួវជាច្រើន។

ក្នុងការប្រកាសលែងពីតំណែង លោក ចាវីដ បានលើកហេតុផលថា លោកអាចបន្តបម្រើការងារ ក្នុងរដ្ឋាភិបាលបច្ចុប្បន្នឡើយ ហើយលោកបានសន្និដ្ឋានថា គណបក្សអភិរក្សនិយមដែលកំពុងកាន់ អំណាច លែងមានប្រជាប្រិយភាពតទៅទៀត ហើយក៏លែងមានសមត្ថភាព ក្នុងការបម្រើផល ប្រយោជន៍ជាតិផងដែរ។ លោក ចាវីដ បានសង្កត់ធ្ងន់ថា ស្ថានភាពសព្វថ្ងៃ នឹងមិនផ្លាស់ប្តូរទេ នៅ ក្រោមការដឹកនាំរបស់លោក ចនសុន។

ចំណែក លោក ស៊ូណាក់ វិញ បានលើកឡើងយ៉ាងដូច្នេះថា «សាធារណជនមានសិទ្ធិ ក្នុងការរំពឹង ឱ្យរដ្ឋាភិបាលប្រព្រឹត្តខ្លួនឱ្យបានត្រឹមត្រូវ, ប្រកបដោយសមត្ថភាព និងប្រកាន់ខ្ជាប់នូវភាពប្រាកដ ប្រជា។ ខ្ញុំទទួលស្គាល់ថា នេះអាចជាតំណែងរដ្ឋមន្រ្តីចុងក្រោយ ដែលខ្ញុំបានកាន់ ប៉ុន្តែខ្ញុំជឿថាស្តង់ ដាទាំងនេះស័ក្តិសមនឹងតស៊ូសម្រេចឱ្យបាន ដែលហេតុនេះហើយទើបខ្ញុំលាលែងពីតំណែង»