(ម៉ានីល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ គឺបានអោយដឹងថា វិទ្យាស្ថានផ្នែភូមិវិទ្យាអាមេរិក (USGS) នៅថ្ងៃពុធនេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតដល់ទៅ ៧.១រ៉ិចទ័រ បានវាយប្រហារលើកោះលូហ្សុន (Luzon) នៃភាគខាងជើង ប្រទេសហ្វីលីពីន ដោយបង្កឱ្យមានការរញ្ជួយដល់តំបន់ជាច្រើនក្នុងនោះរួមមានទាំងរដ្ឋធានីម៉ានីល ផងដែរ។ បើតាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី ១០គីឡូម៉ែត្រ ហើយ ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅចម្ងាយប្រហែល ១១គីឡូម៉ែត្រ ពីខាងកើត ឆៀង អាគ្នេយ៍នៃទីក្រុង ដូឡូរែស (Dolores) ក្នុងខេត្តអាប្រា (Abra)។
ប៉ុន្តែ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់ទេ៕
































