មន្ត្រីជាន់ខ្ពស់បក្សកុម្មនិស្តចិន សរសើរការដឹកនាំសម្តេចតេជោថា ធ្វើឱ្យកម្ពុជា រីកចម្រើន និងធ្វើឱ្យកម្ពុជាមានតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានការកោតសរសើរ និងស្ញប់ ស្ញែងខ្លាំងពីមន្ត្រីជាន់ខ្ពស់របស់កុម្មុយនិស្តចិន លើកិច្ចខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ជាតិ កម្ពុជាឱ្យរីកចម្រើន។ ជាពិសេសការធ្វើឱ្យកម្ពុជាមានតួនាទីកាន់តែសំខាន់ និងត្រូវបានទទួលស្គាល់ នៅលើឆាកអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជា មួយបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ។ ជំនួបត្រូវបានធ្វើឡើងប្រកបដោយភាពស្និទ្ធស្នាល និងពិភាក្សាត្រង់ទៅត្រង់មកលើបញ្ហា នានាទាំងក្របខណ្ឌទ្វេភាគី តំបន់ និងពិភពលោក។

បើតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុម អ្នកព័ត៌មានថា ក្នុងជំនួបនេះ លោក លីវ ជានចាវ បានជម្រាបសម្តេចតេជោពីស្ថានភាពខុសប្លែក គ្នារបស់កម្ពុជា កាលពីឆ្នាំ២០០៤ ពេលលោកមកដល់កម្ពុជាដំបូង និងពេលបច្ចុប្បន្ន។

លោក លីវ ជានចាវ បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ដំណើរមកកាន់កម្ពុជានេះពេលនេះ លោកបានមើលឃើញថា កម្ពុជាមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ លោក លីវ ជានចាវ បានគូសរំលេចថា កម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើន មានភាពស្រស់បំព្រង សេដ្ឋកិច្ចមានការលូតលាស់ ទីក្រុងមានការអភិវឌ្ឍន៍ ប្រជាពលរដ្ឋប្រកបដោយភាពស្រស់ស្រាយ។

មន្ត្រីជាន់ខ្ពស់របស់ចិនរូបនេះ បានបង្ហាញការកត់សម្គាល់របស់លោកផងដែរថា កម្ពុជានាពេល បច្ចុប្បន្នមានតួនាទីកាន់តែសំខាន់ និងត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិផងដែរ។

«លទ្ធផលទាំងនេះ គឺបានឆ្លុះបញ្ចាំងពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ និងជាគួរជាគំរូសម្រាប់ ប្រទេសកំពុងអភិវឌ្ឍន៍»។ នេះជាការលើកឡើងរបស់លោក លីវ ជានចាវ ដកស្រង់សម្តីដោយលោក អ៊ាង សុផល្លែត។

លោក លីវ ជានចាវ ក៏បានលើកឡើងដែរថា ការអភិវឌ្ឍសេដ្ឋកិច្ចជាមូលដ្ឋានបំពេញឱ្យសេចក្តីត្រូវ ការរបស់ប្រជាជនកម្ពុជា។ ក្នុងន័យនេះភាគីចិន នឹងបន្តអនុវត្តន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជា មួយកម្ពុជា ឱ្យកាន់តែខ្លាំងឡើង ជាពិសេសជំរុញការនាំទំនិញកសិផលទៅកាន់ទីផ្សារចិន, បង្កើត ការហោះហើរត្រង់មកកម្ពុជា លើកទឹកចិត្តអ្នកវិនិយោគចិនមកកម្ពុជា និងជួយអភិវឌ្ឍនួថាមពល បៃតងជាដើម។

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីក ចម្រើនរបស់កម្ពុជា ដែលកើតចេញពីកិច្ចប្រឹងប្រែងមិនខ្លាចការនឿយហត់របស់ថ្នាក់ដឹកនាំ និងមន្ត្រី រាជការទាំងមូល។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការយល់ស្របចំពោះទស្សនៈការអភិវឌ្ឍសេដ្ឋកិច្ចបម្រើ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រ ជាជនចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ សម្តេចតេជោ ក៏បានឆ្លៀតស្នើឱ្យចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងថាមពលបៃតងនៅ កម្ពុជា ដើម្បីជំរុញដល់ការលូតលាស់សេដ្ឋកិច្ចកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរនូវជីវភាពរបស់ប្រជា ពលរដ្ឋ។

សូមបញ្ជាក់ថា លោក លីវ ជានចាវ បាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ក្នុងគោល បំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តចិន និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោ បាយកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ លោក លីវ ជានចាវ គ្រោងនឹងជួបមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន កម្ពុជាមួយចំនួនទៀតផងដែរ៕