(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្តល់បទសម្ភាសជុំវិញកិច្ចការពង្រឹងសមត្ថភាពកង ទ័ពកម្ពុជា។
សម្តេចពិជ័យសេនា បានប្តេជ្ញាយ៉ាងរឹងមាំក្នុងការថែរក្សាការពារ និងលើកស្ទួយចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករវាងកម្ពុជា និងចិន ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព ក្នុងតំបន់ និងពិភពលោកប្រកបដោយភាពសុខដុម និងការគោរពផលប្រយោជន៍គ្នា ទៅវិញទៅមក។
ការផ្តល់បទសម្ភាសរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានឡើងបន្ទាប់ពីបញ្ចប់ពិធីផ្ទេរ និង ប្រគល់រថយន្តស៊េរីទំនើបចំនួន១៥០គ្រឿង និងសម្ភារៈការិយាល័យមួយចំនួន ដែលជាជំនួយឥត សំណងរបស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ក្រសួងការពារជាតិ កម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ នៅវិមានឈ្នះឈ្នះ៕

































