ទេសរដ្ឋមន្រ្តី លី ធុជ ស្នើឲ្យវិស័យឯកជន បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ បញ្ហាមីន ដែលនៅសេសសល់

 (ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាភ្ញៀវកិត្តយស និងថ្លែង សុន្ទរកថា ក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្ម សហគមន៍អឺរ៉ុបប្រចាំកម្ពុជា (EuroCham) ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន នៅកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក Stefan Messerer ឯកអគ្គរដ្ឋទូតអា ល្លឺម៉ង និងលោក Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេសផងដែរ នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអ្នក វិនិយោគិនទាំងអស់ ដែលបានចូលរួមអភិវឌ្ឍន៍ និងផ្តល់ឱកាសការងារយ៉ាងច្រើននៅកម្ពុជា ជា ពិសេសបានបង្កើតផ្ទះទីពីរនៅកម្ពុជា។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឲ្យវិស័យឯកជនទាំងអស់គ្នា បន្តចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនដែលនៅសេសសល់ ហើយបានបញ្ជាក់ថា សម្តេចតេជោស្វាគមន៍ជានិច្ចរាល់ការចូលរួមទាំងនេះ។

វិស័យឯកជនទាំងអស់ បានគាំទ្រយ៉ាងផុលផុសចំពោះទស្សនៈវិស័យរបស់សម្ដេចតេជោ ហើយនឹង ចលនាកៀរគរធនធានតាមរយៈកម្មវិធីផ្សេងៗ ដើម្បីចូលរួមដល់ការងារបោសសម្អាតមីននៅ កម្ពុជា៕