ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ទទួលពានរង្វាន់សម្រាប់ការអភិវឌ្ឍ ឆ្នាំ២០២២ លើការអភិវឌ្ឍសេដ្ឋកិច្ច នៅមូលដ្ឋានថ្នាក់ក្រោមជាតិ

 (ហ្វីលីពីន)៖ ឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ARDB បានទទួលពានរង្វាន់សម្រាប់ការអភិវឌ្ឍឆ្នាំ២០២២ (Development Awards 2022) ក្រោមប្រភេទការអភិវឌ្ឍសេដ្ឋកិច្ច នៅមូលដ្ឋានថ្នាក់ក្រោមជាតិ (Local Economic Development) ដែលផ្តល់ដោយសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី និងប៉ាស៉ីហ្វិក- Association of Development Financing Institutions in Asia and the Pacific (ADFIAP) នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនធនាគារ ARDB សម្រាប់ការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យស្រូវ-អង្ករនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ពិសេស របស់រាជរដ្ឋាភិបាល ជូនដល់ប្រជាកសិករ, រោងម៉ាស៊ីនកិនស្រូវ និងភាគីពាក់ព័ន្ធផ្សេង ទៀត។ ក្នុងឱកាសទទួលពានរង្វាន់នេះ លោកបណ្ឌិតបានចែករំលែកអំពី​ ទឹកភ្នែកកសិករស្រក់ ក្នុងឆ្នាំ២០១៦​ ដោយតម្លៃស្រូវធ្លាក់ចុះដល់កម្រិតទាបបំផុត​ហើយគ្មានអ្នកទិញស្រូវទៀត។ ប៉ុន្តែដោយមានអន្តរាគមន៍យ៉ាងឆាប់រហ័សពីរាជរដ្ឋាភិបាលកម្ពុជា​ ជាពិសេស​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ដែលតែងតែគិតគូរដល់ប្រជាកសិករគ្រប់ពេលវេលា​ បញ្ហាត្រូវបាន ដោះស្រាយ​ និងធ្វើឲ្យមានស្ថិរភាពថ្លៃស្រូវឡើងវិញ ដោយការបង្កើតឲ្យមានឃ្លាំងស្តុកស្រូវ​ និងឡ សម្ងួតស្រូវ​តាមបណ្តារខេត្តគោលដៅ​ ររួមទាំងការផ្តល់ទុនបង្វិល ក្នុងការទិញស្រូវតាមរយៈធនាគារ អភិឌ្ឍន៍ជនបទ និងកសិកម្ម(ARDB )៕