(ភ្នំពេញ)៖ លោកជំទាវ បណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានចុះចែកអំណោយនិងផ្តល់ប័ណ្ណបេទ្បាជាតិសន្តិសុខសង្គម ដែលជាអំណោយរបស់ សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋក្រីក្រ ក្នុងអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ចំនួនជាង ៨០០សន្លឹក។ ពិធីសំណេះសំណាល ចែកប័ណ្ណ បេទ្បាជាតិសន្តិសុខសង្គម (ប.ស.ស) និងផ្តល់អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ជូនពលរដ្ឋក្រីក្រទាំងនេះបានធ្វើឡើងនៅក្បែរទីលានចាក់សំរាមស្ទឹងមានជ័យចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយមានការចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងលោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌមានជ័យ។

ថ្លែងនាឱកាសនោះលោកជំទាវ បណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ការចុះ ចែកអំណោយនិងផ្តល់ប័ណ្ណបេទ្បាជាតិសន្តិសុខសង្គម ចំនួន៨៤០សន្លឹកជូនពលរដ្ឋក្រីក្រ ក្នុងអង្គ ការមូលនិធិកុមារកម្ពុជានេះ ធ្វើឡើងទៅតាមការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលលោកជំទាវ និងក្រុមការងារចុះមកជួយរំលែកការលំបាកជូនប្រជាពលរដ្ឋ នៅអង្គការមូលនិធិកុមារកម្ពុជា។ ជាក់ស្តែងកាលពីសម័យនៃការរីករាលដាលជម្ងឺកូវីដ-១៩ អង្គការមូលនិធិកុមារកម្ពុជា ត្រូវបានយក ចិត្តទុកដាក់ មិនត្រឹមតែផ្តល់ជូននូវឧបករណ៍ ការពារកូវីដ-១៩ប៉ុណ្ណោះទេ ប្រជាពលរដ្ឋដែលមានជម្ងឺ កូវីដ-១៩ ក៏ត្រូវបានដឹកបញ្ជូនទៅព្យាបាលដោយមិនអស់លុយថែមទៀតផង។

លោកជំទាវ បណ្ឌិត បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណបេទ្បាជាតិសន្តិសុខ សង្គមនេះ មានចំនួន៥៥៥គ្រួសារ ស្មើនឹង ៨៤០សន្លឹក ហើយក្រៅពីទទួលបានប័ណ្ណបេទ្បាជាតិ សន្តិសុខសង្គមហើយ នូវបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ថែមទៀតផង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ ក្រាម មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវផងដែរ៕
































