ស្ថិតក្នុងទីក្រុងញូវយ៉ក មេដឹកនាំតៃវ៉ាន់ ថាទំនាក់ទំនងជាមួយអាមេរិក មានភាព «ស្អិតល្មួតនឹងគ្នា» មិនធ្លាប់មាន

 (ញូវយ៉ក)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ គឺ មេដឹកនាំកោះតៃវ៉ាន់ លោក សៃ អ៉ីងវិន បានសម្ដែងការសាទរដល់ទំនាក់ទំនងរបស់ ទីក្រុងតៃប៉ិ ជាមួយទីក្រុងវ៉ាស៊ីនតោន កំលុងការឈប់សំចតក្នុងទីក្រុងញូវយ៉ក ក្នុងដំណើរ របស់ លោកស្រីឆ្ពោះទៅកាន់តំបន់អាមេរិកកណ្ដាល ជាដំណើរឈប់សំចតមួយលើទឹកដីអាមេរិកដែល រងការថ្កោលទោសពីសំណាក់ទីក្រុងប៉េកាំង។ សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យរបស់លោកស្រី សៃ អ៉ីងវិន បានឱ្យដឹងទៀត ថា កំលុងសុន្ទរកថាបិទទ្វារមួយក្នុងទីក្រុងញូវយ៉ក កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអា មេរិក) លោកស្រី សៃបាននិយាយថាទំនាក់ទំនងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង នាពេល បច្ចុប្បន្ន មានភាពស្អិតល្មួតនឹងគ្នាមិនធ្លាប់មានពីមុនមក ហើយក៏បានសង្កត់ធ្ងន់ ពីភាពរីកចម្រើននៅក្នុង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។ សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមថាលោកស្រី ក៏បានសម្ដែងការពេញចិត្តផងដែរដែលតៃវ៉ាន់បានក្លាយជានិមិត្តរូប នៃប្រជាធិបតេយ្យក្នុងតំបន់អាស៊ី ហើយថាកោះតៃវ៉ាន់នឹងមិនឯកោឡើយ ទោះជាមានបញ្ហាជាច្រើនកំពុងប្រឈមក៏ដោយ៕