លោកជំទាវ រស់ ច័ន្ទ សោភា អគ្គស្នងការរងនគរបាលជាតិ បានរំលឹកដល់កង កម្លាំងនគរបាលជាតិ ឱ្យយកចិត្តទុកដាក់ និងអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃដែលបានធ្វើបច្ចុប្បន្នភាពកំណត់លក្ខណៈសម្បត្តិ ៧ យ៉ាង


កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញទទួលស្វាគមន៍ លោកជំទាវឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គ ស្នងការរងនគរបាលជាតិ ដំណាងដ៏ខ្ពង់ ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ណេត សាវឿន អគ្គស្នងការនគរ បាលជាតិ ក្នុងពិធីបិទអង្គសន្និបាតកិច្ចប្រ ជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរ បាលខេត្តកោះកុង នារសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ ។

ក្លែងក្នុងពិធីបិទអង្គសន្និបាតបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រទេសជាតិទាំងមូល ទទួលបានសន្តិ ភាព នៅទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ មានសេចក្តីត្រេកអរ សុខ សប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្រោមម្លប់នៃសន្តិភាពនេះហើយ បានធ្វើឲ្យខេត្តកោះកុង មានឱ កាសទទួលបានការអភិវឌ្ឍន៍ ទាំងហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្ត និងការវិនិយោគគួរឲ្យកត់សម្គាល់។ ចំពោះការថែរក្សាសន្តិ សុខសណ្តាប់ធ្នាប់សាធារណៈ ដោយអនុ វត្តស្របតាមគោលនយោបាយ “ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិ បាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ បានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារ កិច្ចរបស់ខ្លួនប្រកបដោយការទទួល ខុសត្រូវ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសបានសហ ការគ្នាដើម្បីគ្រប់គ្រងសភាពការណ៍ និងបានការពារសន្តិសុខសណ្តាប់ធ្នាប់សាធារ ណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ
ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។

លោកជំទាវអភិបាលខេត្តបានបន្ថែមថាក្រៅពីសមិទ្ធផល និងភាពជោគជ័យ ដែលស្នងការដ្ឋាននគរបាលខេត្តសម្រេចបាន ក្នុងឆ្នាំ ២០២២ នេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចដែលលោកស្នងការបានរាយណ៍កាមុននេះ ដែលបញ្ហាប្រឈមនេះ យើងទាំងអស់គ្នា ត្រូវរួមគ្នាដោះស្រាយក្នុងឆ្នាំ ២០២៣ នេះឲ្យទទួលបានជោគជ័យ ។

ក្រោយពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផល នៃកិច្ចប្រជុំបូកសរុបសភាព ការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង និងផ្សព្វផ្សាយ ទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ ២០២៣ លោកជំទាវ រស់ ច័ន្ទ សោភា អគ្គស្នងការរងនគរបាលជាតិ មានប្រ សាសន៍ផ្ដាំផ្ញើបន្ថែម ដល់កងកម្លាំងនៃស្នងការនគរបាលជាតិទាំងអស់ ដើម្បីឲ្យភូមិ-ឃុំ មានសុវត្ថិភាព តាមអនុសាសន៍របស់អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគតិបណ្ឌិតខួបអនុស្សាវរីយ៍លើកទី ៦៥ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ
សម្ដេចបានកំណត់ការកសាងភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព ដើម្បីជំរុញនិងលើកទឹកចិត្ត និងលើកកម្ពស់ចលនា ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅគ្រប់ពេល គ្រប់ច្រកល្ហក និងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គោលនយោ បាយនេះ មានបច្ចុប្បន្នភាពកំណត់លក្ខណៈសម្បត្តិ ៧ យ៉ាង រួមមាន÷
១- ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបាននូវជំនឿទុកចិត្ត។
២- គ្មានបទល្មើស លួច.ឆក់.ប្លន់.គ្មានល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣- មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគឺគ្មានគ្រោះថ្នាក់ចរាចរណ៍។
៤- គ្មានអំពើអាណាចារ គ្មានការជួញដូរមនុស្ស ជាពិសេស ស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥- ដោះស្រាយវិវាទក្នុងមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាពនិងតម្លាភាព។
៦- មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលា នៅគ្រោះមហន្តរាយ រាល់ជំងឺរាតត្បាត ប្រកបដោយគុណភាព៕ ដោយ ញុឹប ស ន