(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន «ជាតូបការ» ជូនអគ្គនាយករង ទូរទស្សន៍ជាតិពីររូប ដែលតែងតែចុះយកព័ត៌មានរាល់កម្មវិធីរបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជាទាំងក្នុង និងក្រៅប្រទេស។

អគ្គនាយករទូរទស្សន៍ជាតិ ដែលព្រះមហាក្សត្រប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» នេះ រួមមាន៖ ឯកឧត្តម ងិន សុភា និងឯកឧត្តម អនឃួន សំអូន។
ក្រៅតែពីអគ្គនាយករងទូរទស្សន៍ជាតិទាំងពីររូបខាងលើហើយ ព្រះមហាក្សត្រ ក៏បានសព្វព្រះរាជ ហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ», គ្រឿងឥស្សរិយយសព្រះរាជាណា ចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ និងគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ដល់មន្ត្រីក្រសួងព័ត៌មានចំនួន៨រូបផ្សេងទៀតផងដែរ។
គ្រឿងឥស្សរិយយសខាងលើនេះ ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទាន ជូនវរជនដែលមានគុណូបការៈដ៏ឧត្តុង្គឧត្តមក្នុងការងារបម្រើមាតុប្រទេស ដើម្បីបុព្វហេតុឯករាជ្យ សាមគ្គីភាព ប្រជាធិបតេយ្យ និងសន្តិភាពជាតិ។

សូមបញ្ជាក់ថា ឯកឧត្តម ងិន សុភា និងឯកឧត្តម អនឃួន សំអូន បានបម្រើការងារជាអ្នកយកព័ត៌មាន និងថតវីដេអូ រាល់កម្មវិធីព័ត៌មានព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីចុងឆ្នាំ ១៩៩៥ មកម្ល៉េះ។ ក្នុងតួនាទីជាអ្នកយកព័ត៌មាននេះ លោក សុភា និងលោក សំអូន តែងតែចុះយក ព័ត៌មាន របស់សម្តេចតេជោទាំងក្នុង និងក្រៅប្រទេស និងគ្រប់កាលៈទេសៈ ប្រកបដោយស្មារតី នៃការទទួលខុសត្រូវខ្ពស់បំផុត។
ចាប់តាំងពីអាណត្តិទី៣ រហូតដល់បច្ចុប្បន្ននេះ ឯកឧត្តម ងិន សុភា និងឯកឧត្តម អនឃួន សំអូន មានតួនាទីជា អគ្គនាយករងទូរទស្សន៍ជាតិ និងជាជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី៕

































