អាជ្ញាធរហ្វីលីពីន ឃាត់ខ្លួនមនុស្សជាង ២,៧០០នាក់ដែលចម្រុះជាតិសាសន៍ ក្នុងការវាយឆ្មក់បង្រាប បទឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស


 (ម៉ានីល)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា អាជ្ញាធរហ្វីលីពីនបាឃាត់ខ្លួនមនុស្សជាង ២,៧០០ នាក់ កំលុងពេលវាយឆ្មក់លើអគារជាច្រើនក្នុងទីក្រុងម៉ានីល ជាកន្លែងដែលជនរងគ្រោះនៃការជួញ ដូរ ត្រូវបានបោកបញ្ឆោតឱ្យធ្វើការឱ្យគេហទំព័រហ្គេមអនឡាញក្លែងក្លាយ និងក្រុមឧក្រិដ្ឋកម្មតាម អ៊ីនធឺណិតផ្សេងទៀត។

ជនជាតិចិន ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ប៉ាគីស្ថាន កាមេរូន ស៊ូដង់ មីយ៉ាន់ម៉ា និងហ្វីលីពីន ស្ថិតក្នុងចំណោមមនុស្ស ដែលត្រូវបានរកឃើញនៅខាងក្នុងបរិវេណមួយក្នុងរដ្ឋ ធានីហ្វីលីពីនកាលពីយប់ថ្ងៃចន្ទ។

លោកស្រី Michelle Sabino អ្នកនាំពាក្យរបស់អង្គភាពប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបាន និយាយថា អាជ្ញាធរកំពុងសួរចម្លើយអ្នកជាប់ឃុំចំនួន ២,៧២៤នាក់ ដើម្បីកំណត់ថានរណាជាជនរង គ្រោះ ហើយនរណាជាជនសង្ស័យ។ ក្នុងចំណោមពួកគេមានជាង ១,៥០០នាក់ជាជនជាតិហ្វីលី ពីន។ ការព្រួយបារម្ភជាអន្តរជាតិបាន និងកំពុងកើនឡើង ជុំវិញការបោកបញ្ឆោតតាមអ៊ីនធឺណិតនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជារឿយៗជនរងគ្រោះនៃការជួញដូរ ដែលត្រូវបានបោកបញ្ឆោត ឬបង្ខិតបង្ខំឱ្យលើកកម្ពស់ការវិនិយោគគ្រីបតូក្លែងក្លាយ។

លោកស្រី Sabino បាននិយាយថា ជនរងគ្រោះបានទទួលយកការងារដែលបានបង្ហោះនៅលើ ហ្វេសប៊ុក ដើម្បីធ្វើការនៅក្នុងប្រទេសហ្វីលីពីន «ដើម្បីស្វែងរកអ្នកលេង» សម្រាប់ហ្គេមអនឡាញ៕