(បាងកក)៖ យោងតាមកាសែតបាងកកប៉ុស្តិ៍ អោយដឹងថា ធនាគារកណ្តាលថៃមានគោលបំណង កាត់បន្ថយបំណុលរ៉ាំរ៉ៃដើម្បីបន្ធូរបន្ថយបន្ទុកគ្រួសារ និងជួយអ្នកខ្ចីប្រាក់ឱ្យចាកចេញពីវដ្តបំណុល ឱ្យបានកាន់តែរហ័ស។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ធនាគារកណ្តាលនឹងដាក់ចេញនូវគោលការណ៍ណែនាំ ចំនួនបីសម្រាប់ការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ (RL) ការកំណត់តម្លៃផ្អែកលើហា និភ័យ (RBP) និងគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន (macroprudential) ក្នុងខែនេះ ពោលគឺជា ចំណាត់ការមួយដើម្បីជួយដោះស្រាយបញ្ហាបំណុលគ្រួសាររបស់ប្រទេសថៃ។

អ្នកស្រី Suwannee Jatsadasak ជំនួយការទេសាភិបាលធនាគារកណ្តាលទទួលបន្ទុកក្រុមការ ងារត្រួតពិនិត្យបាននិយាយថា និយតករនេះនឹងបើកសវនាការជាសាធារណៈលើគោលការណ៍ ណែនាំទាំងបី។
ស្ថិតក្រោមគោលការណ៍ណែនាំ RL ធនាគារកណ្តាលនឹងលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុឱ្យ កាត់បន្ថយបំណុលរ៉ាំរ៉ៃក្នុងវិស័យគ្រួសារ ជាពិសេសកម្ចីដែលបន្តដោយស្វ័យប្រវត្តិក្រោយដល់ពេល កំណត់ (revolving loan)។
អ្នកស្រីប្រាប់កាសែតបាងកកប៉ុស្តិ៍ថា៖ «ធនាគារកណ្តាលមិនចង់ឃើញវិស័យគ្រួសារស្ថិតក្នុងវដ្ដបំណុលរយៈពេលយូរទេ។ ដោយសារវដ្តបំណុលវែងពេក អតិថិជនអាចនឹងទទួលបន្ទុកការប្រាក់ច្រើនពេក បើធៀបនឹងប្រាក់ដើម»។
អ្នកស្រីមានប្រសាសន៍ថា៖ «ជាមួយនឹងសេណារីយ៉ូនេះ វានឹងមានភាពអយុត្តិធម៌សម្រាប់អ្នកខ្ចី ឥណទានលក់រាយមួយចំនួនក្នុងគ្រាដែលបំណុលគ្រួសារកំពុងកើនឡើង។ ទោះយ៉ាងណា ធនាគារ កណ្តាលនឹងកំណត់បំណុលរ៉ាំរ៉ៃបន្ទាប់ពីសវនាការ»។
យោងតាមក្របខ័ណ្ឌដំណោះស្រាយបំណុលគ្រួសារ ធនាគារកណ្តាលថៃរំពឹងថានឹងអនុវត្តជា បឋមនូវគោលការណ៍ណែនាំផ្លូវការសម្រាប់ RL និង RBP ដើម្បីត្រួតពិនិត្យការផ្តល់ប្រាក់កម្ចីប្រកប ដោយការទទួលខុសត្រូវរបស់គ្រឹស្ថានហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា ធនាគារកណ្តាលថៃនឹង ចំណាយពេលបន្ថែមទៀតដើម្បីពិចារណាលើគោលការណ៍ណែនាំអនុបាតសេវាបំណុល (DSR) ហើយធ្វើការសម្រេចចិត្តថាតើត្រូវអនុវត្តវាឬអត់។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕































