(កណ្តាល)៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានក្រុម ការងារគណបក្ស ចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវបេតុងប្រវែងជាង ៣គ.ម នៅឃុំតាលន់ ស្រុកស្អាង។
ឆ្លើយតបនឹងសំណើ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋ មន្ត្រី បានប្រកាសអំពីការកសាងផ្លូវបេតុងមានប្រវែងជិត ១គ.ម បន្ថែមទៀត ស្ថិតនៅក្នុងភូមិព្រែក ស្លែង ឃុំតាលន់ ដែលនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

បន្ទាប់មក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តដំណើរទៅសំណេះសំណាលជាមួយសមាជិកបក្ស នៅស្នាក់ការគណបក្សឃុំតាលន់ ដែលមានអ្នកចូលរួមប្រមាណជាជិត ៥០០នាក់។
លោក ញឹម ខេមរា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាលន់ បានធ្វើរបាយការណ៍សង្ខេ បនូវសមិទ្ធិផលសំខាន់ៗមួយចំនួន នៅក្នុងឃុំតាលន់នេះ ដែលកើតចេញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ក្រោមការដឹកនាំរបស់លោកឧបនាយកដ្ឋមន្ត្រី ដែលជា ប្រធានក្រុមការងារ ដូចខាងក្រោម៖
* ពីឆ្នាំ២០១៨ ដល់ ២០២៣នេះ ឃុំតាលន់ បានទទួលនូវសមិទ្ធិផលជាច្រើន ដែលក្នុងនោះ បាន កសាងផ្លូវរួចរាល់ចំនួន ៩ខ្សែ មានប្រវែងជាង ១៣គ.ម និងផ្លូវបេតុងចំនួន ៣ខ្សែ មានប្រវែងជាង ៩គ.ម ព្រមទាំងបានឧបត្ថម្ភដល់ការសាងសង់អគារសិក្សា វត្តអារាម ផ្តល់រថយន្តសង្រ្គោះ ១គ្រឿង និងផ្តល់ឧបករណ៍-បរិក្ខាពេទ្យមួយចំនួនទៀត ជូនដល់មណ្ឌលសុខភាពឃុំ។

* ប្រជាពលរដ្ឋនៅឃុំតាលន់ បានសំដែងនូវភាពរីករាយយ៉ាងខ្លាំង ដោយបានមើលឃើញពីការ អភិវឌ្ឍយ៉ាងច្រើននៅក្នុងមូលដ្ឋាន ក្រោមការដឹកនាំរបស់ លោកឧបនាយកដ្ឋមន្ត្រី។
ក្នុងពិធីនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសំណេះសំណាលជាមួយសមាជិកបក្ស ដោយ ពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជា ពលរដ្ឋនៅក្នុងស្រុកស្អាងទាំងអស់ ជាពិសេសសមាជិកបក្សដែលបានចូលរួមនៅថ្ងៃនេះ។
ឯកឧត្តម ថ្លែងថា ការជួបជុំគ្នានៅថ្ងៃនេះ គឺជាផ្នែកមួយនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈពេល ៣សប្តាហ៍ ដែលត្រូវបានបើកយុទ្ធនា ការឃោសនាបោះឆ្នោតដំបូងនៅថ្ងៃទី០១ កក្កដា កន្លងមកនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសំដែងនូវភាពរីករាយ ដែលបានមកជួបជុំសមាជិកបក្ស ដែលសុទ្ធសឹងជាក្បាលម៉ាស៊ីនដ៏ឆ្នើម ដ៏សកម្មបំផុត មុះមុតអង់អាច និងដ៏ស្មោះស្ម័គ្ររបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជឿជាក់យ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជានឹងបន្តឈ្នះ នៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៣ កក្កដា នេះ ដោយសារតែសមាជិកបក្សបានសំដែងនូវការជឿជាក់ លើការដឹកនាំ និងលើអ្វីដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានកន្លងមក ជាពិសេសការរក្សា បាននូវសន្តិភាព ឯកភាពជាតិ សាមគ្គីភាព លទ្ធិប្រជាធិបេតេយ្យ ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីបម្រើ ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិយើង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា សម្រាប់ស្រុកស្អាង មកទល់ពេលនេះមានសមាជិកថ្មីជាង ៨ម៉ឺននាក់ហើយ បានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា មានឈាមជ័រជាអ្នកបម្រើប្រទេសជាតិ បម្រើប្រជាជនកម្ពុជា បម្រើផល ប្រយោជន៍ និងការពារប្រយោជន៍របស់ប្រទេសជាតិ ការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ការពារសន្តិភាពនិងស្ថិរភាព និងបង្ក លក្ខណៈគ្រប់យ៉ាងដល់ការអភិវឌ្ឍ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវសារសំខាន់ និងតម្លៃមិនអាចកាត់ថ្លៃបានរបស់ សន្តិភាព ដែលជាសមិទ្ធិផលដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ហើយយើងបានទទួលបាន រយៈពេល ២៥ឆ្នាំកន្លងមកនេះ តាមរយៈការអនុវត្តគោលនយោបាយឈ្នះៗរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសមាជិកបក្សបន្តខិតខំធ្វើជាអ្នកនាំមុខ ក្នុងការ ឃោសនារកសំលេងឆ្នោត និងកៀរគរបងប្អូន សាច់ញាតិ និងក្រុមគ្រួសាររបស់ខ្លួនឱ្យទៅបោះឆ្នោត និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ កក្កដា ខាងមុខ។
ក្រោយពីបញ្ចប់កម្មវិធីខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តដំណើរអញ្ជើញសំណេះ សំណាលជាមួយសមាជិកបក្ស នៅតាមមណ្ឌលសកម្មភាពបក្ស នៅក្នុងភូមិចំនួន ៣ នៃឃុំស្វាយ ប្រទាល គឺភូមិចុងកោះគរ, ភូមិបារ៉ែនលើ និងភូមិបារ៉ែនក្រោម៕
































