(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបញ្ជាឱ្យយោធា របស់លោកពង្រឹងផែនការសង្រ្គាម និងការប្រយុទ្ធ ដើម្បីបង្កើន ឱកាសឈ្នះនៅក្នុងសង្រ្គាមជាក់ ស្ដែង ជាមួយការរំឮកឡើងវិញនូវការអំពាវនាវឱ្យកងទ័ពការពារអធិបតេយ្យ និងបូរណភាពទឹក ដីរបស់ចិន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។

លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់ខាងលើទៅកាន់កងទ័ពចិន នាឱកាសចុះធ្វើអធិការកិច្ចទៅ កាន់ទីបញ្ជាការយោធាភូមិភាគខាងកើត។ បើតាមប្រធានាធិបតីចិន ពិភពលោកសព្វថ្ងៃបានឈាន ចូលសម័យដ៏ច្របូកច្របល់មួយ និងមានការប្រែប្រួល ខណៈស្ថានភាពសន្តិសុខរបស់ចិនកាន់ តែអស្ថិរភាព និងមានភាពមិនច្បាស់លាស់។
គួរបញ្ជាក់ថា ទីបញ្ជាការយោធាចិនភូមិភាគខាងកើត មានទីស្នាក់ការនៅក្នុងខេត្ត ជាំងស៊ូ (Jiangsu) និងដែលទទួលខុសត្រូវលើសន្តិសុខតំបន់ភាគខាងកើត របស់ចិន ក្នុងនោះរួមមានទាំងសមុទ្រ ចិនខាងកើត និងច្រកសមុទ្រតៃវ៉ាន់។ កាលពីដើមឆ្នាំ២០២៣ លោក ស៊ី ជិនពីង ក៏ធ្លាប់បាន អំពាវនាវផងដែរឱ្យកងទ័ពចិន ពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីថែរក្សាសន្តិសុខជាតិ និងប្រែក្លាយ យោធារបស់ខ្លួនឱ្យទៅជា «មហាកំពែងដែកថែប»៕































