អង់គ្លេស ប្រកាសពង្រឹងការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងនឹងអ៉ីរ៉ង់


 (ឡុងដ៏)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែ កក្កដា ឆ្នាំ២០២៣ អោយដឹងថា ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសផែន ការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងប្រឆាំងនឹងអ៉ីរ៉ង់ ជុំវិញការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស និងសកម្មភាពអរិភាពប្រឆាំងនឹងគូប្រជែងនៅលើទឹកដីរបស់អង់គ្លេស។

ទណ្ឌកម្មថ្មីនេះនឹងពង្រីកការពិន័យដែលមានស្រាប់ ដោយបង្កើតលក្ខណៈវិនិច្ឆ័យថ្មីចំពោះបុគ្គល និងអង្គភាពផ្សេងទៀតរបស់អ៉ីរង់ ដែលចូលរួមក្នុងសកម្មភាពបំផ្លាញសន្តិភាព ស្ថិរភាព និងសន្តិសុខ នៅមជ្ឈិមបូព៌ា ក៏ដូចជាអន្តរជាតិ និងការប្រើប្រាស់ ចែកចាយបច្ចេកវិទ្យាផលិតអាវុធពីអ៉ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជេមស៍ ក្លេវើលី (James Cleverly) បានគូសបញ្ជាក់ថា  «របបដឹកនាំអ៉ីរ៉ង់កំពុងគាបសង្កត់ប្រជាជនរបស់ខ្លួន ជំរុញការបង្ហូរឈាមគ្នានៅអ៊ុយក្រែន និងតំបន់ មជ្ឈិមបូព៌ា គំរាមកំហែងសម្លាប់ និងចាប់ពង្រត់នៅលើទឹកដីចក្រភពអង់គ្លេស។ ដូច្នេះ អង់គ្លេសសូម ផ្ញើសារច្បាស់លាស់មួយទៅកាន់របបនេះ ថាយើងនឹងមិនអត់ឱនចំពោះអាកប្បកិរិយាអាក្រក់ទាំង អស់នេះឡើយ។ នីតិវិធីនៃទណ្ឌកម្មថ្មីរបស់យើងធានាថា គ្មានកន្លែងណាអាចលាក់ខ្លួនសម្រាប់អ្នក ដែលចង់ធ្វើបាបយើងឡើយ»