សហរដ្ឋអាមេរិក៖ ខ្យល់ព្យុះ Tornadoes បោកបក់មកក្បែរទីក្រុង Chicago រំខានដល់ចរាចរណ៍ ផ្លូវអាកាស

 (វ៉ាស៉ីនតោន)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ អោយដឹងថា ក្រុមមន្ត្រីអាមេរិក បាននិយាយថា ខ្យល់ព្យុះ Tornadoes និងផ្គររន្ទះបានវាយលុកទីក្រុងឈីកាហ្គោ (Chicago) របស់រដ្ឋអ៉ីលីណយ (Illinois) កាលពីថ្ងៃពុធ សប្តាហ៍នេះ ដោយបង្ខំឲ្យអាកាសយានដ្ឋាន O’Hare និង Midway ផ្អាកចរាចរណ៍ផ្លូវអាកាសទាំង អស់ជាបណ្ដោះអាសន្នខណៈដែលសំឡេងស៊ីរ៉ែនបានបន្លឺឡើងក្នុងទីក្រុងធំបំផុតទីបីរបស់សហរដ្ឋអាមេរិកមួយនេះ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក បានរាយការណ៍ថា ជើងហោះហើរពាណិជ្ជកម្មចេញទៅ កាន់អាកាសយានដ្ឋាន O’Hare និង Midway ត្រូវបាន ផ្អាក ខណៈជើងហោះហើរចូលមកអាកាស យានដ្ឋានទាំងពីរ ក៏ត្រូវបានពន្យារពេលផងដែរ។ បើតាមក្រុមហ៊ុន FlightAware បានឲ្យដឹងថា មានជើងហោះហើរជាង ៣០០ត្រូវបានលុបចោល។

គួរបញ្ជាក់ថា យ៉ាងហោចណាស់ខ្យល់ព្យុះ Tornadoes ចំនួន ៨លើកបានបោកបក់មកក្នុងតំបន់ ចំនួន ៤នៅភាគឦសាននៃរដ្ឋអ៉ីលីណយ។ មានការ បាក់ រលំដើមឈើ និងរបើកដំបូលនៅក្នុងទី ប្រជុំជន Cook County ប៉ើងកញ្ចក់រថយន្តនៅក្នុងទីក្រុង La Grange រួមទាំងការខូចខាតជាច្រើន ទៀតដែរ៕