លោក Antony Blinken និងលោក Wang Yi នឹងជួបគ្នាក្នុងទីក្រុងហ្សាការតា នៅឯកិច្ចប្រជុំអាស៊ាន

 (ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងត្រូវជួបពិភាក្សាការងារ ជាមួយអ្នកការទូតកំពូលចិនលោក Wang Yi ក្នុងរដ្ឋធានី ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃ ព្រហស្បតិ៍នេះ ខណៈប្រទេសទាំង២កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងនឹងគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។

បើតាមក្រសួងការបរទេសអាមេរិក លោក Antony Blinken និងលោក Wang Yi នឹងត្រូវជួបគ្នានា ឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងរដ្ឋធានី ហ្សាការតា។ នេះនឹងក្លាយជាជំនួបលើកទី២ ក្នុងរយៈពេលជិតមួយខែ បន្ទាប់ពីលោក Blinken បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ជាលើក ដំបូងក្នុងនាមជាប្រមុខការទូតអាមេរិក ក្នុងរយៈពេលជិត ៥ឆ្នាំមកនេះ ហើយបានជួបជា មួយលោកប្រធានាធិបតី ស៊ី ជិនពីង ព្រមទាំងលោក Wang និងរដ្ឋមន្ត្រីការបរទេសចិន លោក ជីង កាង (Qin Gang)៕