ហ្វីលីពីន ប្រើប្រាស់អ្នកទោសឱ្យធ្វើការងារកសិកម្ម ដើម្បីជំរុញផលិតផលស្បៀងអាហារ​ ខណៈប្រទេសនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀង

 (ម៉ានីល)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ប្រាប់អោយដឹងថា រដ្ឋាភិបាលហ្វីលីពីនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វីលីពីននឹងបំប្លែងទ្រព្យសម្បត្តិព្រហ្មទណ្ឌទូទាំងប្រទេស ទៅជាដីស្រែចម្ការ និងបណ្តុះ បណ្តាលអ្នកទោសឱ្យដាំដំណាំកសិកម្ម ដើម្បីជំរុញផលិតកម្មស្បៀងអាហារ។

គម្រោងនេះមានឈ្មោះថាគំនិតផ្តួចផ្តើមកំណែទម្រង់សម្រាប់បរិស្ថានប្រកបដោយនិរន្តរភាពសម្រាប់សន្តិសុខស្បៀង (RISE) មានគោលបំណងប្រើប្រាស់ និងស្តារឡើងវិញនូវដីបង្កបង្កើនផលនៅក្នុង ពន្ធនាគារ និងកសិដ្ឋានព្រហ្មទណ្ឌទូទាំងប្រទេស ដើម្បីជំរុញផលិតកម្មស្បៀងឆ្ពោះទៅរកសន្តិសុខ ស្បៀង និងនិរន្តរភាព។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualades Marcos បាននិយាយនៅក្នុងពិធីចុះ ហត្ថលេខាលើគម្រោងរួមនៅវិមានប្រធានាធិបតីថា «គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើង ចំពោះសន្តិសុខស្បៀង និងយុត្តិធម៌ស្តារនីតិសម្បទា»

យោងតាមការិយាល័យកែតម្រូវបានឱ្យដឹងថា ពន្ធនាគារ Iwahig និង Penal Farm ដែលមានទី តាំងនៅខេត្ត Palawan នឹងធ្វើជាកន្លែងសាកល្បងនៃគម្រោងនេះ ដោយសារវាគ្របដណ្តប់លើ ផ្ទៃដីដាំដុះប្រមាណ ២៨,៧០០ហិកតា។

ប្រទេសហ្វីលីពីនដែលមានប្រជាជនជិត ១១០លាននាក់ប្រឈមមុខនឹងបញ្ហាសន្តិសុខស្បៀង ជាពិសេសសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប ដោយសារកង្វះអាហារូបត្ថម្ភ និងភាពអត់ឃ្លាន នៅតែបន្តកើតមាន។ ឥទ្ធិពល​ដ៏​មាន​សក្តានុពល​នៃ​បាតុភូត El Nino នៅ​ឆ្នាំ​នេះ​បាន​គំរាមកំហែង​ដល់​ផលិតកម្ម​ស្បៀងអាហារ​ក្នុង​ប្រទេស​បន្ថែម​ទៀត៕