នៅសប្តាហ៍នេះ អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមសង្កេតការណ៍ការបោះឆ្នោត ក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសប្តាហ៍នេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមសង្កេតការណ៍ការបោះឆ្នោតសកល ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ 

លោកអគ្គលេខាធិការ និងអ្នកសង្កេតការណ៍ផ្សេងទៀត ក៏គ្រោងចូលជួបសំដែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕