ឯកឧត្តម កើត ប៉ូលីន និង លោក ក្រូច បូរីសីហា ដឹកនាំក្រុមការងារចូលរួមដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង


ខេត្តកោះកុង ៖ នាព្រឹក ថ្ងៃសុក្រទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម កើត ប៉ូលីន ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋាន ស្រុកបូទុមសាគរ ខេត្តកោះកុង និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលប្រចាំនៅឃុំថ្មស ព្រមទាំងក្រុមការងារមន្ត្រីបក្សទាំងអស់ សមាជិក សមាជិការបក្សទាំង៥ភូមិ ប្រមាណជាជិត១០០០នាក់ ក្នុងឃុំថ្មស និង ស្ថាប័នអង្គភាពគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់នៅក្នុងស្រុក និង ខេត្តទាំងអស់ បានចូលរួមបិទនៃយុទ្ធនាការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ដែលនិងប្រព្រឹត្តនៅថ្ងៃទី២៣ ខែ
កក្កដា ខាងមុខដែលកំពុងប្រព្រឹត្តទៅនៅស្នាក់ការបក្សឃុំថ្មស ស្ថិតក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។


នៅក្នុងឳកាសនោះដែរ លោក អិក កួន ប្រធានគណៈកម្មាធិការបក្សឃុំបានឡើងអានរបាយការណ៍យុទ្ធនាការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧អស់រយៈពេល២០ថ្ងៃរួចមក។
លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការបក្សស្រុកបូទុមសាគរ ខេត្តកោះកុង បានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនិតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តបានយ៉ាងរលូន នៅក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។


នៅក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម កើត ប៉ូលីន ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋាន ស្រុកបូទុមសាគរ ខេត្តកោះកុង និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលប្រចាំនៅឃុំថ្មស បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម កើត ប៉ូលីន បានដឹកនាំក្រុមការងារជនបង្គោល និងយុវជនគណបក្ស ចូលរួមដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។
ការចូលរួមហែក្បួនយុទ្ធនាការ នាពេលនេះ បានបង្ហាញនូវឆន្ទៈគាំទ្រ ចូលរួមរាល់សកម្មភាពគណបក្ស និងគោលជំហរស្មោះស្ម័គ្រ របស់សមាជិក សមាជិកាគណបក្សទាំងអស់ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម បានមានប្រសាសន៍ បន្ថែមថា៖ ការចូលរួមហែរក្បួនយុទ្ធនាការនេះ ក៏បានបង្ហាញនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តសកម្មភាពគោលនយោបាយគណបក្ស នៅក្នុងមូលដ្ឋាន និងដើម្បីកំណត់បាននូវប្រៀបឈ្នះជាមុន របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតបន្តបន្ទាប់ទៀត។


បន្ថែមពីលើនេះ ឯកឧត្តម កើត ប៉ូលីន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋាន ស្រុកបូទុមសាគរ ខេត្តកោះកុង និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលប្រចាំនៅឃុំថ្មស ក៏បានលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ ធ្វើខ្លួនជាកម្លាំងចលករក្នុងការពង្រឹងការងារឃោសនាអប់រំគោលនយោបាយបក្ស និងបំផុសចលនាមហាជនក្នុងមូលដ្ឋាន ឲ្យមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍។ ឯកឧត្តមថា៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលប្រសូតចេញពីប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីបុព្វជាតិមាតុភូមិ និងប្រជាជន។


ឯកឧត្តម កើត ប៉ូលីន ក៏បានលើកទឹកចិត្ត និងស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែ កក្កដា ខាងមុខនេះ ជាពិសេសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីបន្តគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៅអាណិត្តទី៧ និងគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត ដើម្បីដឹកនាំរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិយើងឱ្យកាន់តែរីកចម្រើនជានិរន្តរ៍។
ឯកឧត្តម កើត ប៉ូលីន បានសង្កត់ធ្ងន់ថា៖ ប្រជាពលរដ្ឋអាចមានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ មានកម្មសិទ្ធិដីធ្លី លំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោល ចុះជួយឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដឹកនាំដោយឯកឧត្តម កើត ប៉ូលីន និង លោក អិក កួន បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន៖ កសាងស្នាក់ការគណបក្សប្រជាជនឃុំថ្មស ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕