សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង

 (ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការ ងារជាមួយ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន នៅឯមហាវិមានប្រជាជន ក្នុងរដ្ឋ ធានីប៉េកាំង។

សូមបញ្ជាក់ថា សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់នៃរាជរដ្ឋា ភិបាល​កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣។ នេះជា​ដំណើរបំពេញទស្សន​កិច្ចផ្លូវ ការលើកដំបូង បន្ទាប់ពីសម្តេចមហា បវរធិបតី ទទួលបានការគាំទ្រ​ពី​ប្រជា​ជន និងរដ្ឋ​សភា ឱ្យដឹកនាំរាជរដ្ឋាភិបាលនីតកាលថ្មី កាលពី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០​២៣​កន្លងទៅ៕