រដ្ឋបាលរាជធានី គ្រោងសាងសង់ស្ពានឆ្លងទន្លេ ២កន្លែងទៀត ឆ្លងពីព្រែកប្រា ទៅផ្លូវជាតិលេខ២ និងទៅផ្លូវ៦០ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានឆ្លងទន្លេ ២កន្លែងទៀត គឺឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ និងទៅ ផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក។

បើតាមឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានជំនឿថា ក្រោយស្ពាន២នេះ ស្ថាបនារួចរាល់ ទើប តំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែងមានការកកស្ទះចរាចរណ៍ទៀត។

ការឱ្យដឹងបែបនេះ របស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសលោកនាំកិច្ចប្រជុំស្តីពី ការ ងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ ដែលមានការចូលរួមពីស្នងការដ្ឋានរាជធានី, ទីបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថរាជធានី, កងកម្លាំងនៃអធិការដ្ឋានទាំង១៤ខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ចំណុះឱ្យរដ្ឋបាល រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីរកមធ្យោបាយដើម្បីដោះស្រាយ ការកកស្ទះចរាចរណ៍ ពិសេសគឺការសម្រួលក្បួនថ្នាក់ដឹកនាំឱ្យបានរលូន និងកាត់បន្ថយបាននូវការ ថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។

ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា៖ «ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងខ្លាំង ណាស់ ដោយបានសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ជាមួយនឹងមានគម្រោងសាងសង់ស្ពានឆ្លងទន្លេ២កន្លែង ទៀត ឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ ទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក។ ក្រោយស្ពាន២នេះ ស្ថាបនារួចរាល់ ទើបតំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែង មានការកកស្ទះចរាចរណ៍ទៀត។

ឯកឧត្តម បានបន្ថែមថា កំណាត់ផ្លូវជាតិលេខ១ កាលពីមិនទាន់មានបើកការដ្ឋានសាងសង់ស្ពាន អាកាសព្រះមុនីវង្ស គឺមានការកកស្ទះចរាចរណ៍រួចទៅហើយ តែនៅពេលការដ្ឋាននេះចាប់ផ្តើម ដំណើរការកំណាត់ផ្លូវមួយនេះកាន់តែស្ទះខ្លាំងឡើងថែមទៀត។ ដូច្នេះហើយ ទើបជាបន្តបន្ទាប់មក នេះ អាជ្ញាធររាជធានីភ្នំពេញ តែងតែប្រជុំពិភាក្សា រកដំណោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះ ពិសេសនៅរង្វង់មូលក្បាលថ្នាល់ និងនៅមុខក្រសួងមហាផ្ទៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការកក ស្ទះចរាចរណ៍ នៅតែបន្តកើតមានហើយយើងក៏នៅតែបន្តការដោះស្រាយ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា បើទោះបីការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស នេះ បានបញ្ចប់ក៏ទីតាំងនេះ នៅតែប្រឈមនៃការបញ្ហាកកស្ទះដដែរទេ ព្រោះតែលំហូរចរាចរណ៍ ខ្លាំងពីផ្លូវជាតិលេខ១។

ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ជាជំហាននៃការដោះស្រាយបញ្ហាចរាចរណ៍នៅចំណុចខាងលើ នេះ។ លោកបានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចប៉ូលីស ត្រូវហាមដាច់ខាត ចំពោះរថយន្តដឹកទំនិញ ធំៗ គឺមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ ពិសេសចាប់ពីនិរោធ៣ រហូតដល់ស្ពានច្បារអំពៅ ព្រោះយើងមានផ្លូវវាងអោយពួកគាត់ហើយ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើសេចក្តីជូនដំណឹងភ្លាម ដើម្បីឱ្យពួកគាត់ជ្រាបព័ត៌មាន និង បានវាងចេញពីតំបន់កកស្ទះនេះ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមទៀតថា ការសម្រួលក្បួន និងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូន ប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលឆ្លងកាត់តំបន់ខាងលើ ត្រូវតែធ្វើឡើងដោយភាព ហ្មត់ចត់ ពោលគឺសម្រួលក្បួនជូនប្រមុខថ្នាក់ដឹកនាំបានល្អហើយ កាត់បន្ថយ ការថ្នាំងថ្នាក់ពីប្រជា ពលរដ្ឋជាអ្នកដំណើរថែមទៀត ពិសេសក្បួនទៅផុតកងកម្លាំងមិនត្រូវដកកម្លាំងភ្លាមទេ គឺត្រូវ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋឱ្យទៅជាធម្មតាវិញ ទើបដកកម្លាំងចេញបាន៕