(ម៉ានីល)៖ តាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានអោយដឹងថា ប្រធា នាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះបាននិយាយថា លោកនឹងជួប ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាឱកាសចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC ក្នុងទីក្រុង San Francisco សហរដ្ឋអា មេរិក ដើម្បីពិភាក្សាពីភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង។
ក្នុងសុន្ទរកថាវីដេអូមួយ លោក Marcos បានកត់សម្គាល់ថា «យើងនឹងទទួលទស្សនៈយល់ឃើញ របស់លោកប្រធានាធិបតីចិន ចំពោះអ្វីដែលយើងអាចធ្វើបាន ដើម្បីបន្ធូរបន្ថយភាពតានតឹង និង បញ្ចៀសកុំឱ្យស្ថានការណ៍កាន់តែតានតឹងក្នុងសមុទ្រហ្វីលីពីន ខាងលិច»។ លោក Marcos បន្ថែម ថាលោក និងលោក ស៊ី ជីនពីង ក៏នឹងពិភាក្សាគ្នាដែរពីការស្វែងរកមធ្យោបាយឆ្ពោះទៅមុខ ជាមួយ គ្នា លើសំណុំរឿងសមុទ្រចិនខាងត្បូង បន្ទាប់ពីលោកបានជជែកពីបញ្ហានេះជាមួយអនុប្រធានាធិបតី អាមេរិក លោកស្រី Kamala Harris។ ប៉ុន្តែ ខាងភាគីចិនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយ។
គួរបញ្ជាក់ថា ហ្វីលីពីន បានហៅផ្នែកនៃសមុទ្រចិនខាងត្បូងដែលខ្លួនទាមទារអធិបតេយ្យ ថាសមុទ្រ ហ្វីលីពីនខាងលិច (West Philippine Sea)៕

































