
សេចក្តីជូនដំណឹង យើងខ្ញុំសូមជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ឲ្យបានជ្រាបថា ចាប់ពីថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នេះតទៅ អង្គភាពគេហទំព័រ សារព័ត៌មាន នី ណា ញូស៍ (NI NA NEWS)យើងខ្ញុំបង្កើត មូលនិធិមួយ ដើម្បីទ្រទ្រង់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. គាំទ្រសេរីភាពសារព័ត៌មាននៅកម្ពុជា
- លើកកម្ពស់គុណភាពការយកដំណឹងតាមគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន។ ២. អភិវឌ្ឍបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ
- ធ្វើឱ្យគេហទំព័រ និងអាជីវកម្មឌីជីថលមានស្ថេរភាព ល្បឿនលឿន និងសុវត្ថិភាព។
- វិស័យថ្មីៗដូចជា AI, Data Analytics, ឬវេទិកាចែករំលែកខ្លឹមសារជាដើម។ ៣. ពង្រីកការគ្រប់ដណ្តប់ព័ត៌មាន
- ផ្តល់ព័ត៌មានជុំវិញប្រទេស និងអន្តរជាតិដោយមានជំហានជាក់លាក់។
- បង្កើនការផ្សព្វផ្សាយព័ត៌មានសំខាន់ៗដូចជា សុខភាព, អប់រំ, បរិស្ថាន, និងសិទ្ធិមនុស្ស។ ៤. ជំរុញការចូលរួមពីសាធារណៈជន
- លើកកម្ពស់ការយល់ដឹងពីសារព័ត៌មានពិត (Media Literacy) និងការចែករំលែកមតិយោបល់ដោយសុវត្ថិភាព។
- បង្កើតឱ្យមាន អ្នកកាសែតសហគមន៍ (Citizen Journalism) ដើម្បីឱ្យពលរដ្ឋមានឱកាសចូលរួម។ ៥. ធានាភាពជាអចិន្ត្រៃយ៍ហិរញ្ញវត្ថុ
- កាត់បន្ថយការពឹងផ្អែកលើប្រាក់ចំណូលពីផ្សព្វផ្សាយពាណិជ្ជកម្ម ដោយផ្អែកលើការគាំទ្រពីសហគមន៍ និងមូលនិធិសាធារណៈ។ ៦. ការពារសិទ្ធិអ្នកកាសែត និងសុវត្ថិភាពឌីជីថល
- ផ្តល់ឧបករណ៍ និងការហ្វឹកហាត់ដល់អ្នកសារព័ត៌មានឱ្យមានសុវត្ថិភាពក្នុងការធ្វើរបាយការណ៍។ សរុបមក
មូលនិធិនេះចង់ធានាឱ្យ អង្គភាព សារព័ត៌មាន នី ណា ញូស៍ (Nina News) អាចបំពេញតួនាទីជាប្រព័ន្ធផ្សព្វផ្សាយសេរី មានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការព័ត៌មានរបស់សាធារណៈជន។ ដោយបច្ចុប្បន្នមិនអាចរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មបានទេ មូលនិធិនេះនឹងជាជំរកហិរញ្ញវត្ថុយូរអង្វែងរបស់អង្គភាព។
អាស្រ័យដូចបានជម្រាបជូនខាងសូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា សូមមេត្ដាជួយឧបត្ថម្ភគាំទ្រមូលនិធិនេះដោយក្តីអនុគ្រោះផង។
ជាទីបញ្ចប់យើងខ្ញុំសូមគោរពជូនពរ ឲ្យមានសុខភាពល្អ និង រកស៊ីទទួលទានមានបាន នឹងសូមឲ្យជួបនូវពុទ្ធពរទាំងឡាយបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត
ឡើយ៕ Tel: 086893289/012592356/0716893289 សូមអរគុណ
































