លោកបណ្ឌិត ឌីម សុខុន និងក្រុមការងារ រួមនឹងសប្បុរសជន បានអញ្ជើញចុះសួរសុខទុកនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលជាជនភៀសសឹក នៅវត្តពោធិ៍ ៥០០០ ស្រុកគូលែន ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម អមដំណើរដោយ អគ្គលេខាធិការរង ប្រធានសាខាខេត្តបន្ទាយមានជ័យ រួមនឹងសមាជិកសមាជិការ ព្រមទាំងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ យកមកចែកជូនដល់ប្រជាពលរដ្ឋដែលជាជនភាសឹក នៅវត្តពោធិ៍ ៥០០០ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ។ក្នុងនោះក៏មានការទទួលស្វាគមន៍និងរាក់ទាក់បំផុតពីលោក ណុប វុទ្ធី អភិបាលរង ខេត្តព្រះវិហារ លោក អ៊ា សុខា នាយករងរដ្ឋបាលសាលាខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋានផងដែរ។
អំណោយដែលត្រូវចែកជនរួមមាន: អង្ក ,សាប៊ូដុសខ្លួន,ធុងដាក់ទឹក ,ធុងប៉េត្រូ សម្រាប់ដាក់ទឹកឬសម្ភារៈផ្សេងៗ ,កញ្ចប់ឃីត ក្នុងមួយកញ្ចប់ឃីតរួមមានៈ មីកញ្ចប់និងកំប៉ុង ,ទឹកក្រូច ,ទឹកផ្លែឈើ , ទឹកត្រី ,ប្រេងឆា ,ប៊ីចេង,ស្កស ,អំបិល ,ថ្នាំដុះធ្មេញ , សាប៊ូបោកគក់, ត្រីខ , ទឹកស៊ីអ៊ី , ទឹកត្រី និងទឹកបរិសុទ្ធផងដែរ។

នាឱកាសនោះដែរលោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម បានមានប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅកន្លែងមានសុវត្ថិភាព ហើយក៏សូមគុណទៅដល់បងប្អូនជាជនភៀសសឹកទាំងអស់ដែលបានស៊ូទ្រាំអត់ធ្មត់នូវការលំបាក ឃ្លាតពីភូមិឋានផ្ទះសំបែង មកកាន់ទីសុវត្ថិភាព ពីការឈ្លានពានពីសត្រូវសៀមដែលចង់បានទឹកដីកម្ពុជា និងអរគុណដែលដល់បងប្អូនពលរដ្ឋ ដែលជឿជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោកបានខិតខំខ្នះខ្នែង ស្វែងរកចរចាជាមួយភាគីសៀមរហូតទទួលបានលទ្ធផលយ៉ាត្រចេះត្រចង់។ ជាពិសេសអរគុណទៅដល់វីរកងទ័ពបាន លះបង់សាច់ ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដីពីការឈ្លានពានពីចោសៀម ព្រមទាំងបាន ពលីការពារទឹកដីមិនឱ្យសត្រូវឈ្លានពានបានសូម្បីមួយមីល្លីម៉ែត្រ។

ក្នុងនោះលោកអភិបាលរង ខេត្ត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម និងសប្បុរសជនដែលបានលះបង់ពេលវេលាដ៏មានតម្លៃ និងចំណាយថវិកាផ្ទាល់ខ្លួនទិញជាសម្ភារៈនិងគ្រឿងឧបភោគបរិភោគមកចែកជូនដល់ដល់ប្រជាពលរដ្ឋ ដែលជាគ្រួសារកងទ័ពជួរមុខ។

លោកអភិបាលរង ខេត្តបានបញ្ជាក់ថា ជនភៀសសឹកទាំងអស់នេះភាគច្រើនជាគ្រួសារកងទ័ពជួរមុខ ដោយសារតែមានការយកចិត្តទុកដាក់ផ្ដល់ភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ជូនដល់គ្រួសារកងទ័ព ធ្វើឲ្យកងទ័ពជួរមុខមានកម្លាំងចិត្តក្នុងការការពារបូរណភាពទឹកដីមិនឲ្យចោលសៀមចូលឈ្លានពាននោះឡើយ ៕