ពលរដ្ឋនៅតំបន់ប្រឈមខ្លាំងក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សម្រុកចេញពីលំនៅឋានទៅទីតាំងសុវត្ថិភាព ក្រោយដឹងផែនការវាយប្រហាររបស់ទាហានថៃមកលើកម្ពុជា

(ព្រះវិហារ)៖ ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមខ្លាំងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នៅព្រលប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បាននាំគ្នាសម្រុកចេញពីលំនៅឋានរបស់ពួកគាត់ ដើម្បីជម្លៀសខ្លួនទៅទីតាំងមានសុវត្ថិភាព បន្ទាប់ពីដឹងផែនការវាយប្រហាររបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាជាថ្មីម្ដងទៀត។

សេចក្ដីរាយការណ៍ពីពីតំបន់ព្រំដែនបានអះអាងថា ប្រជាពលរដ្ឋខ្លះបានចាកចេញពីផ្ទះប្រហែលមួយខែ ទើបតែវិលមកវិញបានពីរ បីថ្ងៃប៉ុណ្ណោះ តែពេលនេះបានចាកចេញពីផ្ទះឡើងវិញម្ដងទៀត ដោយសារតែការបារម្ភពីសុវត្ថិភាព ពេលទាហានថៃបើកការវាយប្រហារ៕