លោក ហង្ស រ៉ាត់ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តពោធិសុវណ្ណសិលារាម អណ្តូងថ្មមាស តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា

(បន្ទាយមានជ័យ)៖ នាឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ លោក ហង្ស រ៉ាត់ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ និង លោកស្រី លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគមសមនិង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកចិត្របុរី ខេត្តក្រចេះ និង ជាប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព លោក រ៉ី នោរៀ អគ្គលេខាធិការរង នៃសមាគម ព្រមទាំង សមាជិក សមាជិកា នៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពទាំងអស់ បានអញ្ជើញដឹកនាំមន្រ្តីរាជការគ.ជ.ប ចូលរួមពិធីសូត្រមន្ត នារសៀលថ្ងៃ សៅរ៍ ៥រោច ខែ ភទ្របទ ឆ្នាំម្សាញ់ សប្ភស័ក ពុទ្ធសករាជ២៥៦៩ត្រូវនិងថ្ងៃ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅវត្តច័ន្ទបុរីវង្ស ហៅវត្តពោធិសុវណ្ណសិលារាម(ហៅវត្តអណ្តូងថ្មមាស) ស្ថិតនៅ ភូមិ អណ្តូងថ្មមាស សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក ហង្ស រ៉ាត់ និង លោកស្រី ព្រមទងក្រុមការដែលបានចូលរួម បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និង ព្រះចៅអធិការ និង ព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។

ពុទ្ធបរិស័ទនៅទូទាំងប្រទេសគោរពប្រតិបត្តិ ទំនៀមទម្លាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។

ជារៀងរាល់ឆ្នាំនៅ ពេលដល់ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។

សូមជម្រាបថា នារសៀលនេះ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត បានសម្តែងនូវធម្មទេសនា សមាទានសីល ផ្តលនូវពុទ្ធឱវាទជូនប្រជាពុទ្ធស័ទបានត្រង់ត្រាប់ស្តាប់យកទៅពិចារណា។ ដោយឡែក ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនិងវេនបិណ្ឌទី៧ និងមានប្រារព្ធនូវបទនមស្ការ សមាទានសីល រាប់បាត្រដល់ព្រះសង្ឃចំនួន១៦អង្គ និង វេរភត្តាហារជាកិច្ចឆ្លងបិណ្ឌ៕