
(ក្រុងប៉ោយប៉ែត)៖ លោកបណ្ឌិត ឌីម សុខុនអគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និង ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកចិត្របុរី ខេត្តក្រចេះ និង ជាប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព រួមទាំងសមាជិកសមាជិកានៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព នៅក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី១២ ខែកញ្ញា ២០២៥នេះ បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនធំឧបត្ថម្ភដល់ លោក
ម៉ែន សុធី ដែលជាទុរគតជន ក្រីក្រ គ្មានទីពឹង គ្មានផ្ទះសំបែង កំពុងរស់នៅក្នុងភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។


អំណោយដែលចែកជូននៅពេលនេះរួមមានអង្ករ១០គីឡូក្រាម មានទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ឆ្នាំងដាំបាយ កំសៀវទឹក ធុងទឹក បំពុងទឹកក្តៅ និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ។
លោក បណ្ឌិត ឌីម សុខុន ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខសេក្តីនឹករលឹក ពីសំណាក់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកចិត្របុរី ខេត្តក្រចេះ និង ជាប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ដល់បងប្រុសជាទុរគតជននេះផងដែរ៕




































