សាលាបឋម និងអនុវិទ្យល័យអំពិលទឹកបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ហើយក៏ជាថ្ងៃឱកាសល្អសម្រាប់សិក្សានុសិស្ស ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម


កំពង់ឆ្នាំង÷ ព្រឹកថ្ងៃសៅរ៍ ១១កើត កក្តឹក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាបឋម និងអនុវិទ្យល័យអំពិលទឹកបានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥- ២០២៦ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃតំណាងដ៏ខ្ពង់ខ្ពស់ព្រះចៅអដ្ឋិការវត្តអំពិលទឹក លោកមេភូមិ អនុភូមិក្អែកពង លោក កែវ សាវឿន នាយកអនុវិទ្យា លោកនាយកសាលាបឋមសិក្សាអំពិលទឹក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្សយ៉ាងច្រើនកុះករ ។
នៅក្នុងឱកាសនោះ លោក កែវ សាវឿន នាយកវិទ្យាល័យអំពិលទឹក បានឡើងធ្វើរបាយការណ៍ពាក់ព័ន្ធនឹងការសិក្សារបស់សិស្សក្នុងឆ្នាំសិក្សាចាស់ និងថ្មី ជូនដល់អង្គពិធីទាំងមូលបានជ្រាបយ៉ាងក្បោះក្បាយ ដោយទទួលបាននូវលទ្ធផលល្អគួរជាទីមោទន: ។

លោកកែវ សាវឿន បានថ្លៃងជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្សអោយបន្តយកចិត្តទុកដាក់ក្នុងការសិក្សា ទទឹមគ្នានេះ លោកក៏បានរំលឹកពីការទទួលទានចំណីអាហារ ត្រូវជៀសវៀវចំណីអាហារណាដែលក្រសួង និងមន្ទីរអប់រំហាមឃាត់ ដោយលោកនាយក សំណូមពរដល់ក្មួយៗសិស្សានុសិស្ស ជាពិសេសអ្នកលក់ដូរនៅក្រៅរបងរបស់សាលា មិនត្រូវលក់ចំណីអាហារណាដែលធ្វើអោយប៉ះពាល់ដល់សុខភាពសិស្សជាដាច់ខាត មិនតែប៉ុណ្ណោះលោកក៏បាន សំណូមពរដល់អាណាព្យាបាលសិស្ស ត្រូវតាមដានការសិក្សារបស់កូនៗ និងចូលរួមអប់រំណែនាំកូនៗអោយបានជាប្រចាំ ដើម្បីអោយពួកគាត់ក្លាយទៅជា កូនល្អ សិស្សល្អ និងពលរដ្ឋល្អ ជាធនធានដ៏ល្អរបស់សង្គមជាតិ ។

ដោយឡែកទាក់ទងនិងបរិស្ថាន លោកនាយកអនុវិទ្យាល័យអំពិលទឹក បានសំណូមពរដល់អាញាធរមូដ្ឋាន (លោកមេភូមិ អនុភូមិ ព្រមទាំប្រជាការពារភូមិ )ចូលរួមជួយសហការគ្នាសំអាតអោយបានជាទៀងទាត់ដើម្បីសុខភាពរបស់សិស្ស នឹងប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ ។ ចំណែកលោកគ្រូ រស់ រ៉ាវុឌ្ឍ តំណាងគ្រូល្អប្រចាំសាលា ក៏បានឡើងថ្លែង ចំណាប់អារម្ម និងការប្តេចញ៉ាចិត្តក្នុងការខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់សិស្សានុសិស្សក្នុងឆ្នាំសិក្សាថ្មី ២០២៥- ២០២៦ អោយទទួលបាននូវលទ្ធល្អបន្ថែមទៀត ។ ក្នុងឱកាសនៃការប្រារពពិធីបើកបវេសនកាលនេះដែរ លោកមេភូមិ ក្អែកពង បានអាននូវខ្លឹមសារ សារលិខិតរបស់ សម្តេច មហាបរវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបើកបវេសនកាលថ្មី២០២៥- ២០២៦ ផ្ញើជូនក្មួយៗសិស្សានុសិស្ស មាតាបិតា និងជនរួមជាតិ ជូនដល់អង្គពិធីបានជ្រាបផងដែរ ។

បន្ឬាប់ពីលោកមេភូមិអានសារលិខិត របស់ សម្តេច មហាបរវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី ចប់ អង្គពិធីក៏បានប្រគល់នូវបណ្ណសរសើរជូនដល់សិស្សានុសិស្សពូកែរ ជ័យលាភី លេខ១ លេខ២ និងលេខ៣ ព្រមទាំងប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥- ២០២៦ ចាប់ពីពេលនេះតទៅ ។ សូមបញ្ជាក់ជូនថា សាលាបខមសិក្សានិងអនុវិទ្យាល័យអំពិលទឹក ស្ថិតនៅក្នុងភូមិ ក្អែកពង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ ជាសាលាដែលឋិតនៅឆ្ងាយពី វិទ្យាល័យ ជាតំបន់ជួបការលំបាក ដោយសិស្សានុសិស្សដែលបានប្រឡងបឋមភូមិ (ឌីប្លូម )ជាប់ត្រូវទៅបន្តការសិស្សាថ្នាក់ទី១០នៅឯស្រុកកំពង់ត្រឡាច ដែលឋិតនៅឆ្ងាយត្រូវធ្វើដំណើរឆ្លងកាត់ទន្លេរព្រឈមនិងខ្យល់ រលកបោកបក់បង្កគ្រោះថ្នាក់ខ្លាំង ដែលជាក្តីព្រួយបារម្មណ៍របស់ឳពុកម្តាយគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាញាធរមូលដ្ឋាន បានសំណូមពរដល់ថ្នាក់ដឹកនាំ មន្ទីរក្រសួងពាក់ព័ន្ធ ជាពិសេស សម្តេច មហាបរវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយសម្រួលការលំបាករបស់សិស្ស ដោយផ្តល់វិទ្យាល័យមួយដល់ឃុំអំពិលទឹក ពីព្រោះក្នុងឃុំអំពិលទឹក មានសាលាបឋមសិក្សាចំនួន១០ និងអនុវិទ្យាល័យចំនួន២ ហើយចំនួនសិស្សមានចំនួនលើសពី២៣០០នាក់ឯណោះ ។​

បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាញាធរមូលដ្ឋាន សង្ឃឹមថា សម្តេច មហាបរវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មើលឃើញ នឹងយល់ពីទុក្ខលំបាកនេះហើយអនុញ្ញាតផ្តល់វិទ្យាល័យមួយដោយក្តីអាណិតអាសូរជាក់ជាមិនខាន ។បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាញាធរមូលដ្ឋាន ក្នុងឃុំអិលទឹកទាំងមូលសូមគោរពជូនពរសម្តេចទាំងទ្វេរ ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខ ជោគជ័យគ្រប់ភារកិច្ច ដឹកនាំនាវាកម្ពុជាឈានដល់ចំណុចរីចចម្រើនកំពូល ព្រមទាំងជួបប្រទះនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណះ សុខះ ពរលះ កុំបីឃ្លាងឃ្លៀតឡើយ ៕