
ខ្ញុំព្រះករុណា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទាន ពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ប្រគេនចំពោះ ព្រះមុនីសីលសោភ័ណ សិរីបុញ្ញោ សយ ចាន់ថន រាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាព្រះមេគុណ ខេត្ត និង ជាព្រះគ្រូចៅអធិការ វត្តខ្មែរពុទ្ធភូមិជាយដែន សីមារាម ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៦
ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៦
នាពេលខាងមុខនេះ ខ្ញុំ ព្រះករុណា ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និង ជា ប្រធាន សមាគម សម្ព័ន្ធយុវជនដើម្បីសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមទាំងអស់ សូមគោរពប្រគេនពរ បវរមហាប្រសើរ ប្រគេនចំពោះ ព្រះមុនីសីលសោភ័ណ សិរីបុញ្ញោ សយ ចាន់ថន រាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាព្រះមេគុណខេត្ត និង ជាព្រះគ្រូចៅអធិការ វត្តខ្មែរពុទ្ធភូមិជាយដែន សីមារាម បានប្រកបដោយកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ ដើម្បីចូល រួមដឹកនាំ កសាង អភិវឌ្ឍន៍ វិស័យពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ឱ្យកាន់តែរីកចម្រើន និង សំបូររុងរឿងជារៀងរហូត។
ឆ្លៀតក្នុងឱកាសដ៏មហាវិសេសថ្លៃថ្លានេះ ខ្ញុំព្រះករុណា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា នៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការ ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ប្រគេនចំពោះ ព្រះតេជគុណព្រះគ្រូចៅអធិការ វត្តខ្មែរពុទ្ធភូមិជាយដែន សីមារាម និង ព្រះភិក្ខុ ព្រះសាមណេ ដូនជី តាជី សីលវ័ន្ត សីលវត្តីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមគោរពជូនពរពី
ខ្ញុំព្រះករុណា ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី និង ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគម សម្ព័ន្ធយុវជន ដើម្បីសន្តិភាពទាំងអស់។



































