
កោះកុង÷ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ទាំងអាក្រាត សង្ស័យឃាតកម្មរំលោភសម្លាប់ ហេតុការណ៍គួរឱ្យអាណោចអាធម្មនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៦ នៅលើដងផ្លូវជាតិលេខ ៤៨ ត្រង់ចំណុចខាងលើចំណោទយាយម៉ៅ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ករណីនេះបើតាមការបង្ហើបពីសមត្ថកិច្ចជំនាញ ប្រាប់អង្គភាពយើងថា ស្ត្រីស្លាប់ខាងលើ មិនទាន់បានសន្និដ្ឋានច្បាស់នៅឡើយទេ ដោយក្រុមការងារកំពុងពិភាក្សាគ្នា ម្យ៉ាងទៀតចាំចម្លើយពីក្រុមគ្រូពេទ្យ ដើម្បីដាក់ចំណងជើងឲ្យបានច្បាស់។
លោកបានបង្ហើមទៀតថា ករណីនេះស្ត្រីស្លាប់ខាងលើ បើស្លាប់ធម្មតាមិនមានទឹកកាមនៅក្នុងទ្វារមាសនោះទេ តែករណីនេះក្នុងទ្វារមាសស្ត្រីខាងលើ មានទឹកកាម ព្រមទាំងមានស្លាកស្នាមបែកក្បាលត្រង់លើថ្ងាស ចង្កេះមានស្នាមជាំ និងមានស្នាមខ្វាចរលាត់ពេញខ្លួន ព្រមទាំងមិនមានសំលៀកបំពាក់ជាប់នឹងខ្លួនទៀត។

ដោយឡែកក្រុមគ្រូពេទ្យ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ករណី នេះ មិនទាន់បានសណ្ឋានឱ្យបានច្បាស់នូវឡើយទេ ទុកឱ្យសមត្ថកិច្ចតាមដាននិងឆែកកាមេរ៉ាឲ្យបានច្បាស់លាស់សិន។
ចំណែកក្រុមសាច់ញាតិសពស្ត្រីរងគ្រោះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងដែរថា អម្បាញ់មិញក្រោយពីបានធ្វើកុសលវិច្ច័យរបស់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញ បានប្រាប់គាត់ថា សាកសពបងប្អូនរបស់គាត់ត្រូវបានគេរំលោភសម្លាប់។ ក្រោយពីឮបែបនេះ គាត់មានក្តីអាណិតអាសូរកូនក្មួយរបស់គាត់យ៉ាងខ្លាំង។
គាត់បានឱ្យទៀតថា កូនរបស់គាត់មានជំងឺលេបថ្នាំសសៃប្រសាទជាប្រចាំ ហើយនៅមុនកើតហេតុ ថ្ងៃទី ២៤ វេលាម៉ោងជាង ១២យប់ ឈានចូលថ្ងៃទី ២៥ កូនរបស់គាត់ បានបាត់ពីផ្ទះទាំងយប់មិនដឹងថាដើរទៅណា លុះភ្លឺឡើងទើបឮដំណឹងថា មានសពស្ត្រីម្នាក់ដេកស្លាប់ទាំងអាក្រាត នៅតាមផ្លូវជាតិលេខ ៤៨ គាត់នឹកថា ប្រាកដជាកូនរបស់គាត់ហើយ។

ក្រោយពីរក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញធ្វើកុសលវិច័យរួច សពស្ត្រីរងគ្រោះខាងលើត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី។
សូមបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ អូន រ៉ស់ម៉ះ អាយុ ៤៨ ឆ្នាំ មានទីលំនៅភូមិទួលគគីលើ ឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕
ដោយ សេន ពិសិដ្ឋ


































