ប្រធានក្រុមការងារចុះមូលដ្ឋានភូមិជន្លូស ដឹកនាំកិច្ចប្រជុំរៀបចំបច្ចុប្បន្នភាពបញ្ជីសមាជិកគណបក្សប្រជាជនកម្ពុជា

(កំពង់ធំ)៖ នៅថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី ង៉ែត ណារីន ប្រធានក្រុមការងារចុះមូលដ្ឋានភូមិជន្លូស និងក្រុមការងារភូមិ/ឃុំ បានដឹកនាំកិច្ចប្រជុំរៀបចំបច្ចុប្បន្នភាពបញ្ជីសមាជិកគណបក្សប្រជាជនកម្ពុជានៅតាមគ្រួសារ ដែលប្រព្រឹត្តទៅនៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកស្រី ង៉ែត ណារីន បានលើកឡើងថាកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងពិនិត្យ រៀបចំ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសមាជិកគណបក្សប្រជាជនកម្ពុជាតាមគ្រួសារ ស្ថិតនៅភូមិជន្លូស ដើម្បីបន្តការងាររបស់ក្រុមការងារចុះមូលដ្ឋានឱ្យមានរបៀបរៀបរយ និងមានទិន្នន័យច្បាស់លាស់ ស្របតាមស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន។

នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា លោកស្រី ង៉ែត ណារីន បានដឹកនាំការពិភាក្សា និងការងារពាក់ព័ន្ធនឹងការរៀបចំបញ្ជីសមាជិកគណបក្សនៅតាមគ្រួសារ ដោយយកចិត្តទុកដាក់លើការស្រង់ និងផ្ទៀងផ្ទាត់ព័ត៌មានដែលពាក់ព័ន្ធនឹងសមាជិកគណបក្សនៅក្នុងមូលដ្ឋាន។ការងារបច្ចុប្បន្នភាពបញ្ជីនេះ គឺជាដំណើរការដែលតម្រូវឱ្យមានការចុះពិនិត្យ និងស្រង់ទិន្នន័យតាមគ្រួសារ ដើម្បីរៀបចំឱ្យបញ្ជីមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងប្រើប្រាស់តាមការងាររបស់ក្រុមការងារមូលដ្ឋាន។ ការរៀបចំបច្ចុប្បន្នភាពបញ្ជីសមាជិកនៅតាមគ្រួសារ ក៏ជាការងារមួយដែលត្រូវការការចូលរួម និងសហការពីអ្នកពាក់ព័ន្ធនៅមូលដ្ឋាន ដើម្បីឱ្យការស្រង់ និងកត់ត្រាព័ត៌មានអាចឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងរបស់សមាជិកនៅក្នុងភូមិជន្លូស។

ជាចុងក្រោយលោកស្រី ង៉ែត ណារីន ប្រធានក្រុមការងារចុះមូលដ្ឋានភូមិជន្លូស បានផ្ដាំផ្ញើដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងអស់ត្រូវចូលរួមសហការនិងអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ទៅតាមផែនការនៃការចុះនាពេលខាងមុខ នៅតាមខ្នង ផ្ទះរបស់បងប្អូនដែលជាសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា។ អត្ថបទលោក ធូ កែវមុន្នី