(ចិន)៖ គម្រោងស្តង់ដារដែលស្នើឡើងដោយចិន ត្រូវបានអនុម័តដោយស្ថាប័ន IEC (International Electrotechnical Commission) ដើម្បីអភិវឌ្ឍគោលការណ៍ណែនាំ និងលក្ខខណ្ឌសាកល្បងសម្រាប់អាគុយ Solid-State រថយន្តអគ្គិសនី។ ខណៈអ្នកជំនាញមកពីប្រទេសបារាំង ជប៉ុន និងកូរ៉េខាងត្បូង ក៏ចូលរួមក្នុងការអភិវឌ្ឍស្តង់ដារនេះផងដែរ។ នេះបើតាមការផ្សាយរបស់ Car News China ។

ជាមួយគ្នានេះ ចិនបានចាប់ផ្តើមអនុវត្តស្តង់ដារជាតិ GB/T 43568-2026 ស្ថិតក្នុងកម្រិតបច្ចេកទេស និងការចាត់ថ្នាក់អាគុយ Solid-State ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026 ហើយក្រុមហ៊ុនផលិតអាគុយ និងរថយន្តជាច្រើននៅចិន ក៏កំពុងសាងសង់ និងដំណើរការខ្សែផលិតសាកល្បង ដើម្បីត្រៀមឈានទៅរកការផលិតក្នុងបរិមាណធំ។
ក្នុងគោលដៅនេះ អ្នកជំនាញមើលឃើញថា បច្ចេកវិទ្យា All-Solid-State Battery អាចជួយបង្កើនដង់ស៊ីតេថាមពលលើកម្រិតសុវត្ថិភាព និងចម្ងាយបើកបររបស់រថយន្តអគ្គិសនី តែទោះជាយ៉ាងណា ការផលិតក្នុងទ្រង់ទ្រាយធំ និងការកាត់បន្ថយថ្លៃដើម នៅតែជាបញ្ហាប្រឈមសំខាន់ ៕




























