ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក .ព.ស.២៥៦៤ ត្រូវនិង ថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០២០។ លោក ឧកញ៉ា ហេង សុវណ្ណា សមាជិកក្រុមការងារ ថ្នាក់ជាតិ ចុះជួយ ក្នុងស្រុកព្រៃនប់ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុម ការងារ គណបក្ស ប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះខេត្តព្រះសីហនុ-ឯកឧត្តម ជាម ហ៊ីម សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ
និង ជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាល ខេត្តព្រះសីហនុ ។ បាននាំយកអំណោយសប្បុរសជន ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១៨ គ្រួសារ ស្ថិតក្នុងភូមិ ស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ឧកញ៉ា ហេង សុវណ្ណា បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ ព្រមទាំងបាន ពាំនាំ នូវការ ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពីសំណាក់ ឯកឧត្តម សាយ សំអាល់ – ឯកឧត្តម ជាម ហ៊ីម និង ឯកឧត្តម គួច ចំរើន និងនាំយកអំណោយ ផ្ទាល់ ខ្លួន មកចែកជូនប្រជាពលរដ្ឋក្រីក្រនាពេលនេះ។
លោក ឧកញ៉ា ហេង សុវណ្ណា ក៏បានកោតសរសើរដល់ អាជ្ញាធរ មូលដ្ឋាន នៅឃុំរាមដែលបានចុះធ្វើជំរឿន សម្ភាសន៍គ្រួសារប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន របស់ខ្លួនម្យ៉ាងទៀតអំណោយជាស្បៀង គ្រឿងឧបភោគបរិភោគ និងថវិកាដែលយកមកចែកជូនប្រជាពលរដ្ឋនាឱកាសនេះ ជាការចូលរួមពីអាជ្ញាធរមូលដ្ឋាន ។
លោក ឧកញ៉ា មានប្រសាសន៍ បន្តថា៖ កន្លងមក លោកធ្លាប់ បានធ្វើការចែកអំណោយមនុស្សធម៌ ១០ លើករួចមកហើយ ។
អំណោយចែកជូនប្រជាពល រដ្ឋក្រីក្រចំនួន ១៨ នៅពេលនេះមិនមានការរើសអើង
ប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះដែរ លោក វ៉ែន វ៉ាន់ណារារិទ្ធិ និង លោក ម៉ាក់ គន្ថារ៉ាន់ ដែលជា សប្បុរសជន នាំយកអំណោយមកចែកជូន បានលើកឡើងពីអត្ថប្រយោជន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ រងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩“ ជាវិធានការ ជំនួយសង្គមរបស់រាជរដ្ឋាភិបាលក្រោមការដឹក នាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដោយសំដៅជួយសម្រួល ជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូ វីដ-១៩ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ទូទាំងប្រទេស ដោយផ្តោត ការយកចិត្តទុកដាក់បន្ថែមដល់កុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរា អាយុ ចាប់ពី៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រ។ សម្រាប់គ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ សូមយកប័ណ្ណសមធម៌ដែលមានសុពលភាព ទៅ ផ្ទៀងផ្ទាត់នៅសាលាឃុំ សង្កាត់ ដើម្បីទទួលបាន ប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុង អំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩។
ទន្ទឹមនឹងនោះ លោក វ៉ែន វ៉ាន់ណារារិទ្ធិ និង លោក ម៉ាក់ គន្ថារ៉ាន់ ក៏ សុំអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ។ លោក ក៏បានសុំឲ្យស្រ្តីទាំងអស់យកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធនឹងសុខភាពមាតា និងទារក ទៅមន្ទីរពេទ្យពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រមទាំងនាំកូនចៅទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ចំនួនតាមការកំណត់របស់គ្រូពេទ្យ ។
លោក ឧកញ៉ា ហេង សុវណ្ណា ក៏បានក្រើនរំលឹកដល់ប្រជា ពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
លោក ឧកញ៉ា ហេង សុវណ្ណ បានធ្វើការផ្សព្វផ្សាយ ដល់ បងប្អូន ប្រជាពលរដ្ឋក្រីក្រ ដែលទទួលបានប័ណ្ណក្រីក្រ ព្រោះប័ណ្ណនេះវាមានអត្ថប្រយោជន៍ដូចជា៖ ទី១- ពេលមានជំងឺទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតលុយ ។ ទី២-ពេលមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះបួនដង ក្នុងមួយដងទទួលបានថវិកា ៤ម៉ឺនរៀល ហើយនៅពេលឆ្លងទន្លេនឹងទទួលបានថវិកា ២០ម៉ឺនរៀលបន្ថែមទៀត។ ចំពោះកុមារអាយុ០ខែដល់២ឆ្នាំ ត្រូវទៅពិនិត្យសុខភាព ១០ដង ក្នុងមួយដងទទួលបានថវិកា ៤ម៉ឺនរៀល។ សរុបចាប់ពីពេលមានផ្ទៃពោះរហូតកុមារមានអាយុ ២ឆ្នាំទទួលបានថវិកាសរុប ៧៦ម៉ឺនរៀល ។
អំណោយចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ចំនួន ១៨ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥ គីឡូក្រាម មី១ កេស ត្រីខ១ យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកបរិសុទ្ធ ២យួរ ប្រេងក្រឡា ១ដប និង ថវិកា ចំនួន ២០ ពាន់ រៀល ៕ដោយមនោរាហ៍
































