សេចក្តីប្រកាសបដិសេធចំពោះភ្នាក់ងារព័ត៌មាន

សេចក្តីប្រកាសបដិសេធ    

ក្រុមប្រឹក្សានិពន្ធនៃអង្គភាពព័ត៌មានគេហទំព័រ កម្ពុជា ញូវផ្លេស

សូមជម្រាបជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង អាជ្ញាធរមូលដ្ឋាន និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ឲ្យបានជ្រាបថា សកម្មភាពពាក់ព័ន្ធនឹងបទល្មើសរបស់ឈ្មោះ ហាក់ សុធាបញ្ញា និង ចិន ប៊ុនធឿន មិនជាប់ទាក់ទិននឹងអង្គភាពព័ត៌មាន កម្ពុជាញូវផ្លេស នោះទេ។

ក្រុមប្រឹក្សានិពន្ធ សូមបញ្ជាក់ជូនជាថ្មីថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ អង្គភាពបានសម្រេចបញ្ឈប់ការងារអ្នកទាំងពីរដោយសារមូលហេតុចាំបាច់មួយចំនួន ដូច្នេះ បណ្ណព័ត៌មានជាភ្នាក់ងារក្នុងអង្គភាព កម្ពុជាញូវផ្លេស របស់ពួកគាត់ ក៏ត្រូវបានបញ្ចប់សុពលភាពចាប់តាំងពីពេលនោះដោយស្វ័យប្រវត្តិ ហើយរាល់សកម្មភាពរបស់របស់អ្នកទាំងពីរ មិនជាប់ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់អង្គភាព កម្ពុជាញូវផ្លេស នោះឡើយ។ ប៉ុន្តែ អ្នកទាំងពីរមិនទាន់បានយកបណ្ណព័ត៌មានដែលចេញដោយក្រុមប្រឹក្សានិពន្ធនោះ មកប្រគល់ឲ្យអង្គភាពតាមកាលកំណត់នៅឡើយ ទើបធ្វើឲ្យមជ្ឈដ្ឋានមួយចំនួន រួមទាំងសមត្ថកិច្ច មានការភ័នច្រឡំ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមឯកឧត្តម លោក លោកស្រី និងប្រិយមិត្តអ្នកអាន មេត្តាជម្រាបជាព័ត៌មាន៕

ធ្វើនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០

ប្រធានក្រុមប្រឹក្សានិពន្ធ