ទោះបីច្បាប់រឹតបន្តឹងយ៉ាងណា. ក៏នៅតែមានជនខិលខូចមួយកក្ដាប់តូចឈ្លាតលួចចូលទៅ ប្រព្រឹត្តបទល្មើស បំភ្លេចបំផ្លាញធនធានធម្មជាតិ

(កំពង់ធំ) នៅថ្ងៃទី 7 ខែកញ្ញាឆ្នាំ 2026 នៅភូមិស្រែក្រសាំងឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ នៅវេលាម៉ោងប៉ុន្មានជាង 3:00 នៅចំណុច វាលស្រល់ ដែលស្ថិតនៅក្នុងភូមិឃុំខាងលើ មានត្រាក់ទ័រចំនួនពីរគ្រឿង បានចូលទៅឈូសឆាយធ្វើសកម្មភាពលើដីព្រៃដែលជាធនធានធម្មជាតិ អស់ប្រមាណជាង 10 ហិចតាការពារដោយអាជ្ញាធរ ស្របពេលលក់ដែរក្រុមអ្នកសារព័ត៌មានយើង បាន ទទួលប្រភព ពីប្រជាពលរដ្ឋថា មានត្រាក់ទ័រចំនួន 2 គ្រឿងកំពុងតែឈូសឆាយដីព្រៃ យើងក៏បានចុះទៅដល់ ទីតាំង ពិតជាឃើញមានត្រាក់ទ័រពីគ្រឿងធ្វើសកម្មភាពមែន។

ក្រុមការងារយើងក៏បានសាកសួរគាត់ថាម្ចាស់ដីធ្វើអី គាត់ក៏បានឆ្លើយប្រាប់យើងថាម្ចាស់ដីឈ្មោះនី នៅភូមិ ..?រីឯម្ចាស់ ត្រាក់ទ័រ បទមិនប្រាប់ឈ្មោះទេ មួយសន្ធុសក្រោយមក គាត់ក៏បានបើកប្រាក់តើទាំងពីរគ្រឿងចេញពីទីតាំងកើតហេតុ ។

ស្របពេលនោះដដែលក្រុមការងារយើងបានរាយការណ៍ទៅលោកនាយសង្កាត់ព្រៃប្រចាំស្រុកស្ទោងឈ្មោះលោកតូ ថាមានត្រាក់ទ័រ 2គ្រឿងកំពុងតែឈូសឆាយដីព្រៃ គាត់បានឆ្លើយតបមកក្រុមការងារយើងវិញថាគាត់គ្មានកម្លាំងចាប់ទេ។រាយការទៅស្រុកទៅ។

យើងក៏បានរាយការណ៍ជូនទៅលោកអភិបាលស្រុក ថាមានត្រាក់ទ័រពីគ្រឿងកំពុងឈូសឆាយដីព្រៃ នៅភូមិស្រែក្រសាំងឃុំពពកស្រុកស្ទោងខេត្តកំពង់ធំ។
ប្រហែលជាប្រមាណ 1 ម៉ោងទៅ 2ម៉ោងលោកបានឆ្លើយតបមកថាមាន ជាប់រវល់ប្រជុំមិនបានឆ្លើយតប លោកបានបញ្ជាក់ថាលោកនឹងឲ្យកម្លាំងរដ្ឋបាលព្រៃឈើស្រុកស្ទោងដើម្បីចុះទៅកសាងសុំរឿងដាក់ទៅតុលាការ។ថ្ងៃស្អែក។
នៅថ្ងៃទី 8 ខែកញ្ញាឆ្នាំ 2026 ដដែល ក្រុមការងារយើងម្នាក់បានចូលរួមឃើញសួរនាំជាមួយរដ្ឋបាលព្រៃឈើលោកនគរបាលប៉ុស្តិ៍ បានចុះដល់ទីតាំងកើតហេតុមែន នៅ គឺពេលនោះដដែលក្រុមការងារយើងបានសាកសួរទៅខាងរដ្ឋបាលព្រៃឈើថាតើមានចំណាត់ការយ៉ាងណាលោកឆ្លើយថាមិនទាន់ដឹងទេ។

ហើយយើងក៏បានសួរបញ្ជាក់ទៅអភិបាលស្រុកដែរលោកឆ្លើយថាលោកមិនទាន់បានទទួលរបាយការណ៍ពីជំនាញ ដែលមានខ្លឹមសារនិង utm ដូចខាងក្រោម
គោរពជូនលោកនាយ ខរព កធផរព ស្ទោងសូមរាយការណ៍បឋម
  ថ្ងៃទី០៨/០៩/២០២៦ មានះសង្កាត់រដ្ធបាលព្រៃឈើស្ទោង បានសហការជាមួយ អាជ្ញាធូរមូលដ្ធាន ដែលមានសមាសភាពចូលរួមមាន:
១ លោក ជាម ចេង ក្រុមប្រឹក្សាឃុំពពក
២ លោក ប៉ាក់ សា អេន នាយរងប៉ុស្តិ៍ ឃុំពពក
៣ លោកឡេង សុខា មេភូមិក្រសាំង 
៤ លោក ឡាយ ហាង អនុភូមិក្រសាំង
៥ លោក ឡេង ឃី ប្រធានសហគមន៍ ព្រៃឈើក្រសាំង
  ៦ លោក ចាយ ចិត សមាជិកសហគមន៍
បានចុះត្រួតពិនិត្យទីតាំងដីព្រៃអចិន្ត្រៃយ៍ឈូសឆាយខុសច្បាប់មួយកន្លែងនៅចំនុចទួលស្រល់ ស្ថិតនៅភូមិក្រសាំង ឃុំពពក ស្រុកស្ទោង ខេតកំពង់ធំ ដែលមានចំណុចនិយាមការ
១-(០៤៥៥៦៦០-១៤៥១២៧៤)
២-(០៤៥៥៥៩៩-១៤៥១១៩១)
៣-(០៤៥៥៥៥៣-១៤៥១២០០)
៤- (០៤៥៥៥២៨-១៤៥១១៧២)
៥-(០៤៥៥៤៥៦-១៤៥១១៩៣)
៦-(០៤៥៥៥៤១-១៤៥១៣៨៣)
៧-(០៤៥៥២៤៩-១៤៥១៣៤៦)
៨-(០៤៥៥១៨៣-១៤៥១០៩១)
  ៩-(០៤៥៥៦០១-១៤៥០៩៧៧)
  ១០-(០៤៥៥៧៣៥-១៤៥១២៣១) ។
     យើងនិងស្រាវជ្រាវរកម្ចាស់ដើម្បីចងក្រងតាមនីតិវិធីច្បាប់ស្ដីពីព្រៃឈើ។
គោរពជូនជ្រាប ៕