ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៥

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ក្រោមអធិបតីភាព

ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ហោ ជិនវីរៈយុទ្ធ អភិបាលរងខេត្ត ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក ព្រមទាំងតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទយ៉ាងច្រើនកុះករ។

បន្ទាប់ពីការពិនិត្យកូរ៉ូម និងប្រកាសបើកកិច្ចប្រជុំផ្លូវការ រួចមក អង្គប្រជុំបានពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
របៀបវារៈទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។

របៀបវារៈទី២៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។

របៀបវារៈទី៣៖ ស្តាប់សេចក្តីរាយការណ៍ស្តីអំពីបញ្ហាប្រឈមនានា របស់គណៈកម្មាធិការទាំងបី នៃក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។

របៀបវារៈទី៤៖ ពិនិត្យ និងអនុម័តតារាងបែងចែក និងបើកផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនដល់មន្ត្រី-បុគ្គលិកនៃរដ្ឋបាលខេត្តឧត្តរមានជ័យ ប្រចាំខែសីហា ឆ្នាំ២០២៦។

របៀបវារៈទី៥៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់កាលបរិច្ឆេទនៃ ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ឆ្នាំទី៣ អាណត្តិទី៤ ព្រមទាំងការពិភាក្សាលើបញ្ហាផ្សេងៗ និងមតិបូកសរុបបិទអង្គប្រជុំ៕ ដោយ សួន ពិសិត