សមាគមសហព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ ស ស យ ស ក្រុងប៉ោយប៉ែតនាំយកអំណោយចែកជូនវរៈកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

ថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦
វេលាម៉ោង៩ និង៣០នាទី
លោក ឆុន
វីរៈ ប្រធាន សមាគមសព័ន្ធយុវជន ដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ និងតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត សុខ ចាន់ ភក្តី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន
លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិកា សមាគម
លោក ហង្ស រ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់ សមាគម
មានការអញ្ជើញចូលរួម នាំយកអំណោយទៅចែជូនដល់វរ:កងព័ទជួរមុខតាមបន្ទាប់ព្រំដែនកម្ពុជា-ថៃ

ឈ្មោះក្រុមការងារនាំយកអំណោយរួមមាន៖
១-លោក ឆុន វីរះ ប្រធានសាខាខេត្តបន្ទាយមានជ័យ
២-ឯកឧត្តមបណ្ឌិត ឌីម សុខុន អគ្គ លេខាធិការសមាគម
៣-អ្នកស្រី ជាធូរីដា អគ្គ លេខាធិការរង
៤- កញ្ញា អ៊ាង ហ៊ុយនី ជំនួយការផ្ទាល់
៥-លោក លឹម នី អនុរដ្ឋបាល
៦-លោក សុខ ថៃ ប្រធានគម្រោង
៧-លោក សុខ ផល អនុគម្រោង
៨-លោក ជួង វណ្ណអាង ទីប្រឹក្សា និងព័ត៌មាន
៩-លោក វុិត រិទ្ធ សារពត៌មាន ម្សិលម៉ិញ ថ្ងៃនេះ
១០-លោក លីម ខេង អ្នកយកព័ត៌មាន
១១-លោក ឡុង ឃុន សមាជិក
១២-លោក លឹម វុទ្ធី សមាជិក
១៣-លោក អ៊ុក សាខន សមាជិក
រួមទាំងសមាជិក សមាជិកា ក្រុមការងារសមាគម ចុះអនុវត្ត យ៉ាងសកម្ម បានយក អំណោយ ដូចជាគ្រឿង ឧបភោគ បរិភោគ ចែកជូនវរៈ កងទ័ព ឈរជើងជួរមុខ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
សម្ភារៈរួមមាន៖
១- ទឹកសុទ្ធ 100 យួរ
២- ទឹកស៊ីអ៊ីវ មួយយួរ
៣- ខ្ទឹមសរបួកក្រហម ពីរថង់
៤- កាហ្វេ មួយថង់ធំ
៥- ខ្លាញ់ដប មួយដបធំ
៦- ធូបមូស ពីរប្រអប់ធំ
៧- កញ្ចប់ខិត បីកញ្ចប់
៨- សាប៊ូបោកខោអាវ ដប់ពីរកញ្ចប់តូច
៩- ទឹកត្រី មួយយូរ
១០- ប៊ីចេងបូកស្ករ អំបិល មួយយូរ
១១- មីខ្លាឃ្មុំ មួយកេះ
១២- ច្រាសដុសធ្មេញ មួយប្រអប់
១៣- ខ្ទឹមបារាំង មួយថង់ធំ
១៤- ប្រេងឆា មួយដបធំ
១៥- ពងមាន់បូកពងទា បួនបន្ទះ

ក្នុងឱកាសនោះផងដែរ លោក ឆុន វីរៈ ប្រធានសាខាខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖
សមាគមសហព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាមជ័យសូមបួងសួងដ៏វត្ថុសាកសិទ្ធ។ ដែលមានបារមី ខ្លាំងពូកែ ស័កសិទ្ធិ ជួយបីបាច់ថែរក្សាការពារ សប្បុរសជន ម្ចាស់អំណោយ ទាំងអស់ ដែលបានលះបង់ កម្លាំងកាយកម្លាំងចិត្ត ធនធានផ្ទាល់ខ្លួន តាមរយៈ សមាគម
សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន សូមទទួលពរជ័យ បួនប្រការគឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕