ឯកឧត្តមអភិបាលខេត្តកំពតចូលពិនិត្យផ្សារកំពង់ត្រាច

កំពត> ឯកឧត្តមអភិបាលខេត្តកំពតចូលពិនិត្យផ្សារកំពង់ត្រាចរឿងភក់ជ្រាំស្អុយក្លិនតើអោយពួកគាត់លក់ដូរយ៉ាងម៉េចបើក្លិនស្អុយបែបនេះ។នេះជាប្រាសន៍របស់ឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពតមានប្រសាសកាលពីព្រឹកថ្ងៃទី20ខែកញ្ញាឆ្នាំ2026ខណះពេលឯកឧត្តមអភិបាលខេត្តរួមដំណើលោកង៉ាន់ថារិទ្ធអភិបាលរងខេត្តរួមដំណើរលោកអូនខនអភិបាលស្រុកកំពង់ត្រាច។ឯកឧត្តមម៉ៅធនិនអភិបាលខេត្តមានប្រសាសន៍ថាតើអ្នកម៉ៅភាស៊ីផ្សារមានមើលពួកគាត់លក់ដូរលើភក់ជ្រាំទេឬក៍ចាំប្រមូលតែលុយ។ឯកឧត្តមមានប្រសាសន៍ថាត្រូវធ្វើឡើងវិញចាក់បេតុងរាប់ទាំងផ្លូវចូលប្រក់ដំបូលតាមស្តង់ដារៀបចំប្រពន្ធ័លូកំអោយស្ទះទឹក៕ឯកឧត្តមបានអោយអ្នកម៉ៅភាស៊ីផ្សារលោកលឹមសេងជាអ្នកម៉ៅភាស៊ីផ្សារសាមគ្គីខេត្តកំពតរួមទាំងដាក់ភាគហ៊ុនភាស៊ីផ្សារកំពង់ត្រាចទុករយះពេល២ខែធ្វើយ៉ាងណាអោយហើយរួចរាល់បើធ្វើមិនបានដកចេញអោយគេចូលម្ដងមិនទុកអោយយូរទេ។ឯកឧត្តម៉ៅធនិនអភិបាលខេត្តកំពតបានហៅលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពតទើបតែប្រកាសចូលកាន់តំណែងប្រធានមន្ទីរបានត្រឹមតែ2ថ្ងៃអោយចាត់ចែងរឿងផ្សារកំពង់ត្រាចនេះក្នុងនោះក៍បានប្រាប់លោកអភិបាលស្រុកផងដែរអោយជួយមើលការងារនេះមិនអាចអោយពួកគាត់លក់ដូរក្នុងស្ថានភាពបែបនេះបានទេ។តែអ្នកលក់ដូរឯណ្ណោះវិញក៍និយាយប្រាប់ឯកឧត្តមអភិបាលខេត្តកំពតថាគាត់គ្មានកន្លែងលក់ដូរទេលក់ដូរក្នុងផ្សារមុខផ្ទះគេគេយកលុយទៀត។អ្នកលក់ដូរនិយាយប្រាប់ថាពេលភ្លៀងម្ដងអ្នកលក់ដូរឈរក្នុងទឹកព្រោះទឹកមិនហូរចុះទៅណាបានជន់លិចស្ទើតែរាល់ដង។